កីឡា

Liverpool មានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយនឹង Real Madrid ដើម្បីទិញយក Haaland

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើម ទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថា វាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។

អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែង ជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ Haaland ។

ការចាកចេញរបស់ Haaland នឹងត្រូវធ្វើឡើងមុននិងក្រោយប៉ុណ្ណោះទោះបីជាពេលនេះ ក្លឹបនិងកីឡាករមិនទាន់អាចសម្រេចចិត្តបានភ្លាមៗក្តីជាពិសេសខណៈដែលបទពិសោធ របស់ខ្លួនគាត់ក៏មានកាន់តែច្រើនទៅហើយដែរនោះ ជាមួយនឹងគ្រាប់បាល់ដល់ទៅ៧៦គ្រាប់ក្នុងការបង្ហាញខ្លួន២ រដូវកាលកន្លងមកនេះជាគ្រាប់បាល់ក្នុងលីគ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top