បរទេស៖ អង្គការណាតូ កាលពីព្រឹកថ្ងៃអង្គារ បានប្រកាសថាកាលវិភាគមួយ នៃកិច្ចប្រជុំជាពិសេសមួយ រវាងបណ្តាក្រុមអ្នកកាទូត នៃប្រទេសសម្ព័ន្ធមិត្តរបស់ណាតូ ជាមួយនឹងមន្ត្រីកំពូលរបស់រុស្ស៊ី ព្រមទាំងអ៊ុយក្រែនផង នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយចំពោះមុខ ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី។
ដោយសារតែបញ្ហាព្រួយបារម្ភខ្លាំង ចំពោះការកើនឡើងនៃចំនួនយោធារបស់រុស្ស៊ី នៅតាមព្រំដែនរបស់អ៊ុយក្រែននោះ បណ្តាប្រទេសជាសមាជិករបស់ណាតូ និងសម្ព័ន្ធមិត្ត តែងតែបានធ្វើការស្នើសុំ ក្នុងការជួបជាមួយនឹងណាតូ ដោយមានការចូលរួម ជាមួយនឹងរុស្សីផង។
កិច្ចប្រជុំពិសេសនេះ គឺនឹងប្រើប្រាស់ទំរង់កិច្ចពិភាក្សា ដែលធ្លាប់ធ្វើឡើងតាំងតែពីឆ្នាំ២០០២មកម្ល៉េះ ហើយតាមផែនការជំនួបគ្នា នឹងអាចធ្វើឡើងនៅថ្ងៃទី១២ ខែមករា ពោលគឺត្រឹមតែ២ថ្ងៃប៉ុណ្ណោះ នៃជំនួបគ្នារវាងអាមេរិក និងរុស្ស៊ី ស្តីអំពីបញ្ហាសន្តិសុខ នៅក្នុងទីក្រុង Geneva៕ ប្រែសម្រួល៖ស៊ុនលី