ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV អ្នកប្រដាល់កម្ពុជា លី ភា ក្លិបជួបក្លិបសំរើងកើងខេត្តបាត់ដំបង នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Buo Vy ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATVបានប្រាប់ឲ្យដឹងថា លីភា មួយរយៈនេះគេច្រើនតែចេញទៅប្រកួតនៅក្រៅប្រទេសដោយវ៉ៃក្បាច់គុនចម្រុះ ហើយអ្នកប្រដាល់រូបនេះវ៉ៃល្អនៅក្រៅប្រទេស តែក្នុងប្រទេសគេហាក់ដូចជាវ៉ៃមិនសូវបានល្អឡើយ ។
ចំពោះ Buo Vy វិញ ជាអ្នកប្រដាល់ចិត្តស្ងប់មួយរូបដែលមិនសូវមាត់ ក ឡើយ ប៉ុន្តែការវ៉ៃចេញរបស់គេរហ័សការទាត់ចេញរបស់គេធ្ងន់ ចំណែកកណ្ដាប់ដៃរបស់គេ ក៏មិនស្រួលក៏ធ្ងន់មិនចាញ់ លីភា ដែរ ។ ប្រដាល់ថៃរូបនេះប្រកួតចំនួន៦៨ដង ឈ្នះ៥៥ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ចំពោះលី ភាប្រកួតចំនួន៧៩ដង ឈ្នះ៦៧ដង ចាញ់១២ដង និងមិនដែរស្មើ៕ដោយ៖លី ភីលីព