កីឡា

អត្តពលិកកីឡាប៉េតង់១២នាក់ ចូលរួមប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីនកាលពីមិញហើយ

ភ្នំពេញ៖ថ្នាក់ដឹកនាំ ព្រមទាំងក្រុមប្រតិភូកីឡាប៉េតង់ បាល់ទះក្នុងសាល និងគប់កូនបាល់បានចេញដំណើរនៅជើងទី៥នាយប់នឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រលានយន្ដហោះអន្តរជាតិ ឆ្ពោះទៅចូលរួមប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។


លោក សូម៉ៃ សុខភា ប្រតិភូ និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សម្រាប់កីឡាប៉េតង់បានបញ្ជូន ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីប៉េតង់ចំនួន១៧នាក់ ក្នុងនោះប្រតិភូ១នាក់ គ្រូបង្វឹក គ្រូជំនួយចំនួន៤នាក់ កីឡាករចំនួន៦នាក់ និងកីឡាការិនីចំនួន៦នាក់។


ចំពោះកីឡាករទំាង៦នាក់ កីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌ ចំណែកកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា ប្រកួតលើកវិញ្ញាសាវាយគូបុរស២ទល់២នាក់ រីឯកីឡាករ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌ ប្រកួតលើកវិញ្ញាសាវាយបុរស៣ទល់៣នាក់ ហើយគូ្របង្វឹកវិញ លោក អ៊ឹម ជាតិ គ្រូធំ និងលោក ជ័រ គឹមឈុន គ្រូជំនួយ។


ដោយឡែកកីឡាការិនីទាំង៦នាក់រួមមាន កីឡាការិនីកែ ឡេង ជាម្ចាស់មេដាយមាសជើងឯកពិភពលោក៤សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន យ៉ារី និង កីឡាការិនី ដួងឌីណា ហើយលោក សុខ ម៉ុង គ្រូបង្វឹក និងអ្នកស្រី អ៊ុក លក្ខណា គ្រូជំនួយ៕ដោយ៖លី ភីលីព

Most Popular

To Top