កីឡា

សម្តេចក្រឡាហោម ស ខេង និងលោក ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី បើកពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលកីឡាហែលទឹក បាត់ដំបង“ នៅខេត្តបាត់ដំបង នាល្ងាចនេះ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក រួមទាំងសមាជិកប្រតិបត្តិ របស់សហព័ន្ធខ្មែរកីឡាហែលទឹក អញ្ជើញជាអធិបតីភាពការ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២១ និង ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលកីឡាហែលទឹកបាត់ដំបង“នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ។

ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២១ និងអបអរសាទរពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលកីឡាហែលទឹក បាត់ដំបង“ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នឹងមានការចូលរួមពី ក្រុមក្មេងខ្មែរ មកចូលរួមសម្ដែងក្នុងកម្មវិធី នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ផងដែរ។មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង ” បានចាប់ផ្តើមសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដែលមានរៀបចំពិធីបញ្ជុះ បឋមសិលាយ៉ាងត្រឹមត្រូវ តាមប្រពៃណីជាតិខ្មែរ។

ការប្រកួតកីឡាបាល់ទឹករវាង ក្រុមជម្រើសជាតិ Team A ជាមួយនឹង ក្រុមជម្រើសជាតិ Team B ក្នុងកម្មវិធីការប្រកួតកីឡាហែលទឹកជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និង អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលហែលទឹក បាត់ដំបង” វាលាម៉ោង ៤រសៀល នៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ៕ដោយ៖លី ភីលីព

Most Popular

To Top