នៅក្នុងខែនេះដែរ មានអ្នកចាត់ការមួយចំនួនដូចជា លោក Unai Emery លោក Mauricio Pochettino និងលោក Niko Kovac (អតីតអ្នកចាត់ការក្លឹប Bayern Munich) ត្រូវបានបញ្ចប់ការងារ។
ជាមួយគ្នានេះដែរ អ្នកចាត់ការក្លឹប Tottenham Hotspur ថ្មីថ្មោង លោក Jose Mourinho បានក្រើនរលឹកថា អ្នកចាត់ការគ្រប់គ្នាត្រូវតែធ្វើការឲ្យបានល្អ ដើម្បីបន្តការងារ ដោយសារតែគ្មាននរណាអាចឈរជើងបាន ២០ឆ្នាំដូច Sir Alex Ferguson និងលោក Arsene Wenger បានទេ។
លោកបាននិយាយថា៖ ” ឈរជើងនៅក្លឹបតែមួយបាន ២០ឆ្នាំ? ខ្ញុំគិតថាវាទៅមិនរួចទេ។ ក្នុងសម័យទំនើប មានបច្ចេកវិទ្យា និងបណ្ដាញសង្គម ដែលជះឥទ្ធិពលលើការងាររបស់យើង។ ខ្ញុំគិតថា Wenger ជាមនុស្សចុងក្រោយហើយ ដែលឈរជើងបានយូរ ” ។
លោកបានបន្តថា៖ ” យើងត្រូវតែធ្វើការឲ្យបានល្អ ដើម្បីការងារ (ការងារជាអ្នកចាត់ការ) របស់យើង ” ។
ក្រៅពីនេះ លោកបានសារភាពផងដែរថា ការងាររបស់លោកនៅមិនយូរទេ ដោយលោកថា អាចធ្វើការបានតែ X ឆ្នាំ (អាចក្រោម ១០ឆ្នាំ) ក្នុងមួយក្លឹប៕
ប្រភព៖សប្បាយ