កីឡា

បេក្ខភាពល្អជាងគេសម្រាប់ Arsenal លោក Nuno បដិសេធមិននិយាយអ្វីអំពី ព័ត៌មានជំនួសតំណែងលោក Emery ឡើយ

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែវិច្ឆិកានេះបាន សរសេរថាគ្រូបង្វឹកឆ្នើមលោក Nuno Espirito Santo របស់ក្លឹប Wolvesនោះបាននឹងកំពុងក្លាយទៅជា បេក្ខភាពនាំមុខគេបង្អស់សម្រាប់ ជំនួសតំណែងគ្រូបង្វឹក ក្លឹបកាំភ្លើងធំ Arsenal។

លោក Unai Emeryគ្រូបង្វឹកសញ្ជាតិអេស្បាញ កំពុងបន្តទទួលសំពាធកាន់តែ ខ្លាំងឡើង ជាពិសេសក្រោយការបរាជ័យ មិនស្គាល់ពាក្យថាឈ្នះឡើយ ក្នុងការប្រកួត ទាំង ៦ដងជាប់គ្នាចុងក្រោយនេះ ហើយកំពុងស្ថិតនៅក្នុងតារាង កៀកទៅនឹងតំបន់ ដែលត្រូវគេកាត់ចោល ទៀតផងនៅរដូវកាលក្រោយ ទោះបីជាការប្រកួតមិនទាន់ បានដល់ពាក់កណ្តាល រដូវកាលក្តី។

ទោះបីជាយ៉ាងណាក្តី ការបញ្ជាក់ចុងក្រោយមួយ ពីសំណាក់លោក Nuno ជុំវិញបញ្ហាព័ត៌មានចចាមអារ៉ាមនេះ លោកបានបដិសេធមិនមានយោបល់អ្វីឡើយ ដោយលោកបាននិយាយបែបនេះ លោកមិនមានអ្វីត្រូវនិយាយឡើយ ប្រសិនបើរឿងនេះមិនទាន់ ក្លាយទៅជាការពិតនៅឡើយ ដែលការពិតបច្ចុប្បន្ន លោកគឺជាគ្រូបង្វឹករបស់ក្លឹប Wolves នោះទេ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top