មែលប៊ន៖ កីឡាករវាយកូនបាល់ពិភពលោក Novak Djokovic ត្រូវបានគេរាយការណ៍ថា នឹងត្រឡប់មកវិញនៅក្នុងការឃុំឃាំង អន្តោប្រវេសន៍នៅថ្ងៃសៅរ៍ បន្ទាប់ពីការប្រឈមផ្លូវច្បាប់ របស់លោក ដើម្បីជៀសវាងការនិរទេស ពីប្រទេសអូស្ត្រាលី ដោយសារមិនបានចាក់វ៉ាក់សាំងសម្រាប់ COVID-19 ត្រូវបានបញ្ជូនទៅតុលាការជាន់ខ្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
សវនាការរបស់តុលាការ សហព័ន្ធត្រូវបានកំណត់ពេល សម្រាប់ថ្ងៃអាទិត្យមួយថ្ងៃមុនពេលកីឡាករ វាយកូនបាល់ ចំណាត់ថ្នាក់លេខ១ ផ្នែកបុរស និងម្ចាស់ជើងឯក Australian Open ៩សម័យ នឹងត្រូវចាប់ផ្តើមការពារតំណែងរបស់លោក នៃការប្រកួតកីឡាវាយកូនបាល់ Grand Slam ជាលើកដំបូងប្រចាំឆ្នាំ។
ប៉ូលិសបានបិទផ្លូវមួយ នៅខាងក្រោយអគារ ដែលមេធាវីរបស់លោក Djokovic មានមូលដ្ឋាន ហើយរថយន្ត២គ្រឿងបានចេញពីអគារ ពាក់កណ្តាលរសៀលម៉ោង ក្នុងស្រុកនៅថ្ងៃសៅរ៍។ វីដេអូទូរទស្សន៍ គេអាចឃើញ Djokovic ពាក់របាំងមុខ នៅខាងក្រោយរថយន្ត នៅជិតសណ្ឋាគារឃុំឃាំងអន្តោប្រវេសន៍។
សារព័ត៌មាន Australian Associated Press បានរាយការណ៍ថា Djokovic ត្រូវបានឃុំខ្លួនវិញហើយ។ លោកបានចំណាយពេល ៤ យប់នៅក្នុងសណ្ឋាគារមួយ នៅជិតកណ្តាលទីក្រុង Melbourne មុនពេលត្រូវបានដោះលែង កាលពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលលោកបានឈ្នះការតវ៉ា នៅតុលាការ លើមូលដ្ឋាននីតិវិធីប្រឆាំង នឹងការលុបចោលទិដ្ឋាការដំបូង របស់លោក។
រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក Alex Hawke កាលពីថ្ងៃសុក្របានបិទទិដ្ឋាការ ជនជាតិស៊ែប៊ីអាយុ ៣៤ ឆ្នាំ ត្រូវបានដកហូតវិញនៅពេលគាត់ចុះចត នៅអាកាសយានដ្ឋាន Melbourne កាលពីថ្ងៃទី ៥ ខែមករា។ ការនិរទេសពីប្រទេសអូស្ត្រាលី អាចនាំឲ្យមានការហាមប្រាម រយៈពេល៣ឆ្នាំ ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសវិញ ទោះបីជាវាអាចនឹងត្រូវបាន លើកលែងក៏ដោយ អាស្រ័យលើកាលៈទេសៈ៕ ដោយ៖លី ភីលីព