កីឡា

Liverpool យកឈ្នះ Brentford ដើម្បីលុបចោលពាក្យរិះគន់

ក្រោយលទ្ធផលបានត្រឹម ០ស្មើនាយប់កន្លងមក ជាមួយនឹងក្រុមភ្ញៀវកាំភ្លើងធំ Arsenal មក Liverpool បានទទួលពាក្យរិះគន់
ជាច្រើន​ ជាពិសេសទៅលើគ្រូបង្វឹកក្លឹបលោក Jurgen Klopp តែម្តង។

ប្រកួតយប់មិញនេះ Liverpool បានសាងស្នាដៃមកវិញ ដោយការស៊ុតបញ្ចូលទីក្រុម Brentford ក្នុងលទ្ធផល ដល់ទៅ៣គ្រាប់ទល់នឹង០ ដែលក្នុងនោះជាការរកគ្រាប់បាល់ ដោយខ្សែប្រយុទ្ធទាំងបី Fabinho, Chamberlain និង Minamino។

Liverpool គ្រប់គ្រងបាល់ដល់ទៅ៦៩ភាគរយ ហើយចាប់ផ្តើមទទួលបានបាល់គ្រាប់ទីមួយ នៅនាទីទី៤៤ដោយកីឡាករប្រេស៊ីល Fabinho និងអូសបន្លាយដល់តង់ទី២ នាទីទី៦៩ទើប Chamberlain អាចបន្ថែមមួយគ្រាប់ទៀត ហើយដល់នាទីទី ៧៧ Minamino បន្ថែមមួយគ្រាប់ ចុងក្រោយ។

បច្ចុប្បន្ន Liverpool ឡើងជំនួសតំណែងទី២ ពីលើតោខៀវ Chelsea ដែលបានចាញ់ Man City កាលពីថ្ងៃសៅរ៍។ Liverpool មាន៤៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Man City មានដល់ទៅ៥៦ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top