កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែង នាង Son Dam Bi ត្រូវបានគេរាយការណ៍ថា នឹងរៀបការជាមួយអតីតកីឡាករ ជិះស្គីល្បឿនអូឡាំពិកលោក Lee Kyu Hyuk នាពេលឆាប់ៗនេះ។
នៅថ្ងៃទី ១៧ ខែធ្នូ អតីតអ្នកកាសែត Lee Jin Ho បានចែករម្លែកថា Son Dam Bi នឹងរៀបការជាមួយមិត្តប្រុសរបស់នាង ក្នុងពេលឆាប់ៗនេះ។ លោកអះអាងថា អ្នកទាំង២ នឹងរៀបការមុនខែមិថុនាឆ្នាំនេះ។ លោកក៏បានអះអាងថា អ្នកទាំង២ធ្លាប់ទាក់ទងគ្នា ដូចដែលពួកគេបានជួបគ្នាដំបូង តាមរយៈ ‘Kiss and Cry’ ក្នុងឆ្នាំ ២0១១។
ប៉ុន្តែពួកគេបានបែកបាក់គ្នា ដោយសារវ័យក្មេងរបស់ Son Dam Bi និងសកម្មភាពរបស់នាងក្នុងនាម ជាអ្នកចម្រៀងដ៏ពេញនិយម។ ទោះបីជាយ៉ាងណា អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនង ជាមិត្តនឹងគ្នាជាច្រើនឆ្នាំ។ យោងតាមលោក Lee Jin Ho ថា ពួកគេបានចាប់ផ្តើមទាក់ទងគ្នា ម្តងទៀតបន្ទាប់ពី Son Dam Bi មានពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងអ្នកបោកប្រាស់ និង Jung Ryeo Won ខណៈ Lee Kyu Hyuk បានគាំទ្រ Son Dam Bi ឆ្លងកាត់ការលំបាករបស់នាង។
អ្នកខាងក្នុងនិយាយថា ពួកគេកំពុងរៀបចំផែនការរៀបការ ហើយពួកគេនឹងចាប់ផ្តើមជីវិតថ្មីថ្មោង នៅក្នុងផ្ទះល្វែងរបស់ Son Dam Bi ដោយសារតែនាង នៅតែមានការជួលរបស់នាង៕ ដោយ៖លី ភីលីព