សេដ្ឋកិច្ច​

ចិន មើលឃើញ កំណើនសេដ្ឋកិច្ចខ្លាំងបំផុត មិនធ្លាប់មាន ១០ឆ្នាំចុងក្រោយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិនឬ GDP សម្រាប់ឆ្នាំ២០២១ គឺទទួលបានកំណើនដល់ទៅ ៨,១ភាគរយ គឺជាទំហំដែលធំបំផុត មិនធ្លាប់មានគិតចាប់តាំងតែ ពីឆ្នាំ២០១១។

តួលេខនេះមានន័យថា វាមានទំហំលើសពីអ្វី ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank ដែលធ្លាប់រំពឹងទុកថា នឹងកើនត្រឹមតែ៨ភាគរយ និងលើសពីគោលដៅ របស់រដ្ឋាភិបាល ដែលបានដាក់ត្រឹមតែ៦ភាគរយ។

ប្រឈមមុខទៅនឹងបញ្ហាវិបត្តិនេះ សេដ្ឋកិច្ចចិន បានទទួលបានកំណើនដ៏ខ្លាំងក្លាភ្លាមៗ គិតត្រឹមឆមាសដំបូងឆ្នាំ២០២១ ហើយលើសពីនេះ គិតពីខែតុលាដល់ខែធ្នូ កំណើនសេដ្ឋកិច្ចបានកើនឡើងដល់ទៅ ៤ភាគរយផងដែរ ធៀបទៅនឹងឆ្នាំចាស់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top