ព័ត៌មានអន្តរជាតិ

រដ្ឋធានី​ថ្មី របស់ឥណ្ឌូណេស៊ី នឹងប្ដូរទៅកាន់ ​តំបន់​ដាច់​ស្រយាល​មួយ ដែលនឹងមានឈ្មោះថ្មីថា រដ្ឋធានី Nusantara

សភា​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ ដើម្បី​ផ្លាស់ប្តូរ​រដ្ឋធានី​ចេញពី​ហ្សាការតា​ ទៅ​កាន់​តំបន់​ព្រៃ Kalimantan នៅ​លើ​កោះ Borneo។

ច្បាប់​រដ្ឋធានី​ថ្មី​ដែល​ផ្តល់​ក្របខណ្ឌ ច្បាប់​មួយ​សម្រាប់​គម្រោង​ដ៏​ធំ​ ដែល​មាន​តម្លៃ៣២ពាន់​លាន​ដុល្លារ​ របស់​លោក​ប្រធានាធិបតី Joko Widodo ចែង​អំពី​ផែនការ​ផ្តល់​ថវិកា​ សម្រាប់​ការ​អភិវឌ្ឍ​ និង​ការគ្រប់គ្រង​រដ្ឋធានី​ថ្មីនេះ។

រដ្ឋធានី​ថ្មី នឹង​មាន​ឈ្មោះ​ថា «Nusantara» ដែល​មាន​ន័យ​ថា​ប្រជុំកោះ​ឥណ្ឌូណេស៊ី ដែល​លោក​ប្រធានាធិបតី Widodo បាន​ជ្រើសរើស។ រដ្ឋធានី​ថ្មី​មាន​តួនាទី​សំខាន់​ ហើយ​ជា​និមិត្តរូប​នៃ​អត្ត សញ្ញាណ​របស់​ជាតិ និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី​។

​រដ្ឋធានី​ហ្សាការតា បច្ចុប្បន្នជា​ទីក្រុង​ដ៏​មមា​ញឹក​ មាន​ប្រជាពលរដ្ឋ១០ លាន​នាក់ ហើយមាន​បញ្ហា​កកស្ទះខ្លាំង ទឹក​ជំនន់ ​និង​ខ្យល់​កខ្វក់ ជាដើម ជាហេតុនាំឲ្យមានការប្ដូររាជធានី ទៅកាន់ទីតាំងថ្មី៕ Source: Sabay

Most Popular

To Top