ព័ត៌មានអន្តរជាតិ

លោកតាជនជាតិអេស្ប៉ាញ ជាបុរសចាស់ជាងគេ លើលោក បានស្លាប់​ ក្នុង​ជន្មាយុ ១១២ ឆ្នាំ ៣៤១ ថ្ងៃ

លោកតា Saturnino de la Fuente ជា​ជនជាតិ​អេ​ស្ប៉ាញ​ដែល​ ជាប់កំណត់ត្រា Guinness ថា​ជា​បុរស​ចាស់​ជាងគេ​បំផុត​របស់​ពិភពលោក បាន​ទទួលមរណភាព ​កាលពីម្សិលមិញ​ក្នុង​ជន្មាយុ ១១២ ឆ្នាំ ៣៤១ ថ្ងៃ​។​

​កំណត់ត្រា​ពិភពលោក​ បាន​ប្រកាស​ឈ្មោះ​លោក​ Fuente ជា​បុរស​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ របស់​ពិភពលោក ​កាលពី​ខែ​កញ្ញា ពេល​ដែល​គាត់​មាន​អាយុ ១១២ ឆ្នាំ ២១១ ថ្ងៃ​។​ ​លោក​​​បាន​កើត​នៅក្នុង​សង្កាត់​ Puente Castro នៃ​ទី​ក្រុងឡេអន​នៅ​ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ ១៩០៩។​

Fuente បាន​រស់រាន​មានជីវិ​ត ​ពី​ជំងឺ​គ្រុន​ផ្តាសាយអេ​ស្ប៉ាញ​ ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ ១៩១៨ ហើយ​បាន​រៀបការ ​ជាមួយ​ប្រពន្ធ​ឈ្មោះ Antonina ដោយ​មាន​កូនស្រី ៧ នាក់​និង​កូនប្រុស​ម្នាក់ បន្ទាប់មក​មាន​ចៅ ១៤ នាក់​និង​ចៅទួត ២២ នាក់​ ៕

Most Popular

To Top