កីឡា

Liverpool ចូលលត់ម្ចាស់ផ្ទះ Crystal Palace

ការប្រកួតលីគកំពូលអង់គ្លេស យប់មិញរវាងក្រុម Crystal Palace ដែលជាម្ចាស់ផ្ទះជាមួយនឹង ក្រុមភ្ញៀវហង្សក្រហម Liverpool ត្រូវបានបញ្ចប់ទៅក្នុងលទ្ធផលដល់ ទៅ៣ទល់នឹង១ដោយម្ចាស់ផ្ទះបាត់ ៣ពិន្ទងាយៗក្នុងទឹកដីខ្លួនឯង។

គ្រាប់បាល់បានកើតឡើងដំបូង តាំងតែពីនាទីទី៨ដោយខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk និងបន្តបន្ថែម ១គ្រាប់ទៀតដោយ Chamberlain នៅនាទីទី៣២មុនចប់ការប្រកួតតង់ទី១។

ការប្រកួតចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះអាចសម្រុកបាន១គ្រាប់វិញដោយការស៊ុត បញ្ចុលទីពីសំណាក់កីឡាករ Odsonne Edouard នៅនាទីទី៥៥ ប៉ុន្តែដល់នាទីទី៨៩ ក្រុមម្ចាស់ផ្ទះបានបង្កកំហុសធ្វើឲ្យ Liverpool ទទួលបានបាល់១១ម៉ែត្រទាត់បញ្ចូលទីដោយកីឡាករ Fabinhoនៅនាទីទី៨៩។

Liverpool យកបាន៣ពិន្ទបង្កើនឱកាសតាមប្រជែងក្រុមលេខរៀងទី១បច្ចុប្បន្នដែល មាន៥៧ពិន្ទុខណៈដែលខ្លួនមាន៤៨ពិន្ទុក្នុងដៃហើយតាមពីក្រោយដោយ ក្រុមលេខ៣តោខៀវ Chelsea មាន៤៧ពិន្ទ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top