តារាសម្ដែង និងបង្ហាញម៉ូដ កំពុងមានឈ្មោះបោះសំឡេង ទាំងនៅលើឆាកអន្ដរជាតិ និងថ្នាក់ជាតិ រ៉េត សារីតា បានធ្វើឲ្យប្រិយមិត្តគាំទ្រគ្រប់គ្នា ព្រោះតែប្អូនស្រីរបស់នាង នឹងចូលរួមប្រកួតជាបវរកញ្ញា នៅពេលខាងមុខនេះ។
តាមរយៈផេក Miss New Generation បានឲ្យដឹងថាជាផ្លូវការថា ប្អូនស្រីបង្កើតរបស់តារាសម្តែង និងបង្ហាញម៉ូត កញ្ញា រ៉េត សារីតា នឹងដាក់ពាក្យចូលរួមប្រកួត ក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
អតីត Top6 MGC២០១៦ កញ្ញា រ៉េត ស្រីនាថ បានត្រៀមខ្លួនហ្វឹកហាត់ខ្លួនឯង រយៈពេលយូរដែរមកហើយ ដោយកញ្ញាអាចនិយាយបាន រហូតទៅដល់៥ភាសា ក្នុងនោះមានភាសា អង់គ្លេស បារាំង ចិន បាគីស្ថាន និងភាសាខ្មែរ បានយ៉ាងស្ទាត់ជំនាញ ដោយនាងបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកទំនាក់ទំនងអន្តរជាតិរួចរាល់។ សព្វថ្ងៃនេះកញ្ញា កំពុងធ្វើការ Ambassador Secretary នៅស្ថានទូតប៉ាគីស្ថានផងដែរ៕ Source: Sabay