បើយោងតាមអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ត្រប់សណ្តោយ មានផ្ទុកជាតិទឹក ៩០ភាគរយ ជាតិស្ករ ៥,៥ភាគរយ ប្រូតេអ៊ីន ១,៣ភាគរយ ប្រូទីត ១,៣ភាគរយ លីពីត ០,២ភាគរយ… ព្រមទាំងសារធាតុរ៉ែដទៃទៀតរួមមានប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក និងវីតាមីន B1, B12…។
នៅក្នុងការសិក្សាជាច្រើនបានរកឃើញថា ត្រប់សណ្តោយ មានសារធាតុសំខាន់ៗមួយចំនួន ដែលអាចបង្ការ និងព្យាបាលជំងឺមហារីកផងដែរ។ ជាពិសេសត្រប់សណ្តោយ ក៏មានជាតិសរសៃច្រើន ដែលមានប្រសិទ្ធភាពព្យាបាល ជំងឺមហារីកពោះវៀនធំ។ ជាតិសរសៃទាំងនេះ អាចស្រូបយកជាតិពុល និងសារធាតុគីមី ដែលជាអ្នកជំរុញដល់ការ លូតលាស់នៃកោសិកាមហារីក។
លើសពីនេះទៅទៀត ត្រប់សណ្តោយ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង គ្រប់គ្រងជាតិស្ករក្នុងឈាម បង្ការភាពស្លេកស្លាំង ព្រមទាំងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
អាស្រ័យហេតុនេះ អ្នកជំនាញអាហារូបត្ថម្ភ បានជំរុញឲ្យមនុស្សគ្រប់រូប ទទួលទានត្រប់សណ្តោយ ឲ្យបានទៀងទាត់ ដើម្បីបង្កើនភាពស៊ាំនៃរាងកាយ។ ប៉ុន្តែនៅពេលញ៉ាំអ្នកគួរតែ យកចិត្តទុកដាក់ចំពោះសំបក ព្រោះវាមានផ្ទុកជាតិសរសៃ ច្រើនជាងសាច់ទៅទៀត។
ទោះជាយ៉ាងណាវេជ្ជបណ្ឌិត បានណែនាំទៀតថា អ្នកដែលមានប្រវត្តិឈឺឆ្អឹងរ៉ាំរ៉ៃ ឈឺសន្លាក់ កើតជំងឺតម្រងនោម ឬជំងឺហឺត មិនគួរទទួលទានត្រប់សណ្តោយនោះទេ។
ដើម្បីធានាសុវត្ថិភាព អ្នកគួរតែញ៉ាំត្រប់សណ្តោយត្រឹមតែ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ ហើយពេលចម្អិនមិន ត្រូវប្រើភ្លើងខ្លាំងពេកនោះទេ ព្រោះវាអាចបាត់បង់ សារធាតុចិញ្ចឹមចាំបាច់៕