The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បង ក្នុងការទំនាក់ទំនងជាមួយនឹងភ្នាក់ងារ របស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។
Dybala វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញ នៅមិនទាន់អាចបន្តកុងត្រាថ្មី បាននៅឡើយដែលនេះ មានន័យថាកីឡាករអាចធ្វើការចាកចេញពី Juventus ដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះ។
Liverpool រំពឹងទុកថា នឹងអាចក្លាយជាគោលដៅថ្មីរបស់ Dybala ហើយទឹកដី Anfield នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន Dybala ប៉ុន្តែទោះបីជាយ៉ាងណាក្តី Man City ក៏កំពុងធ្វើការតាមដាន ទៅលើស្ថានភាពរបស់កីឡាកររូបនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី