សិល្បៈ និង កម្សាន្ត

ពេជ្រ ចរណៃ បង្ហាញរាងសិចស៊ីធ្វើឱ្យ Fan ចាប់អារម្មណ៍ខ្លាំង តាមរយៈសកម្មភាពមួយនេះ

ភ្នំពេញ៖ មានមហាជនជាច្រើនច្បាស់ជាបានដឹង និងបានស្គាល់រួចមកហើយ នូវកេរ្តិ៍ឈ្មោះតារាសម្ដែងស្រីស្រស់សោភា អ៊ិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ ដែលនាងមិនត្រឹមតែ ជាតារាសម្ដែងប៉ុណ្ណោះទេ ហើយថែមទាំងជាគ្រូបង្ហាត់ ក្បាច់គុនល្បុក្កតោខ្មែរ ទៀតផង ។

គិតមកដល់បច្ចុប្បន្ននេះ ពេជ្រ ចរណៃ មានវ័យ ២៦ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាត ហើយអ្វីដែលពិសេសនោះ គឺរាងរបស់នាង កាន់តែស្អាត និងសិចស៊ី ជារាងដែលស្ថិតក្នុងការ ចង់បានរបស់មនុស្សស្រីគ្រប់រូប ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ស្រីស្រស់ ពេជ្រ ចរណៃ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញខ្លួនរបស់នាង នៅក្នុងឈុតបុរាណ និងសម័យ ដែលមើលទៅស្រស់ស្អាតផុត ក្នុងសកម្មភាពបង្ហាញអន្តរជាតិ ឱ្យស្គាល់ធ្នូរបស់ខ្មែរ ។

ជាការពិតណាស់ ក្រៅតែពីមានរូបសម្រស់ស្រស់ស្អាត តារាស្រីរូបនេះ ក៏តែងតែបង្ហាញសកម្មភាពដ៏សកម្មបំផុត នៅក្នុងកិច្ចការផ្សព្វផ្សាយវប្បធម្ម ជាពិសេសគឺក្បាច់គុណបុរាណខ្មែរ ហើយបច្ចុប្បន្ននេះនាង ក៏ជាគ្រូបង្រៀនក្បាច់គុណល្បុកតោខ្មែរផងដែរ ។

គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ ចរណៃ បានប្រឡូកសិល្បៈដំបូងតាមរយៈការប្រឡងបវរកញ្ញាឯក របស់ស្ថានីយទូរទស្សន៍មួយ ហើយជាភ័ព្វសំណាង កញ្ញាបានទទួលជ័យលាភី និងបានចូលថតសម្ដែងក្នុងផលិតកម្មនានាជាបន្តបន្ទាប់។

ក្នុងវ័យ ២១ឆ្នាំ កញ្ញា ចរណៃ ក៏ត្រូវបានផលិតកម្មមួយទៀត ឱ្យសម្ដែងជាតួឯកស្រី ដែលចេះហាត់ក្បាច់គុន ប្រយុទ្ធ ចេះលោត ទាត់ធាក់ ចេះបាញ់ព្រួញ។

ដោយសារតែតម្រូវការរបស់ផលិតករ ក៏ដូចជាចំណូលចិត្តផង ដូច្នេះហើយពេលនោះ ចរណៃ បានចាប់ផ្ដើមហាត់សមក្បាចគុណល្បុកតោខ្មែរ ។ ហើយទោះបីជាថតរឿងចប់ក៏ដោយ កញ្ញានៅតែតាំងចិត្តមុះមុត នឹងបន្តហាត់ក្បាច់គុនល្បុក្កតោនេះបន្តទៀត ហើយហាត់ពិបាក មានស្នាមជាំ និងឈឺខ្លួនក៏ដោយ កញ្ញានៅតែមានឆន្ទៈមួយគិតថា ខ្លួនត្រូវតែបន្តការហាត់នូវក្បាច់គុនខ្មែរ ដើម្បីពេលដែលខ្លួនចេះ នឹងអាចចែករំលែកចំណេះដឹង និងអាចបណ្ដុះបណ្ដាល ក៏ដូចជាផ្សព្វផ្សាយ ទៅយុវជនខ្មែរជំនាន់ក្រោយ ដែលមិនមានឱកាសឱ្យបានស្គាល់ និងចេះហាត់នូវក្បាច់គុនរបស់ជាតិខ្លួនកាន់តែច្បាស់ ៕ ដោយ៖ ម៉ានី

Most Popular

To Top