ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីហានិភ័យដ៏ធំបំផុត សម្រាប់សន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹង ការបំផ្លើសរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាពេលថ្មីៗនេះ ចំពោះអ្វីដែលហៅថា “ការគំរាមកំហែងនុយក្លេអ៊ែរ” ពីប្រទេសចិន។
លោកបានលើកឡើងថា ប្រទេសចិន ប្រកាន់យកយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដែលការពារធម្មជាតិ នៅតែប្តេជ្ញាថា នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាលើកដំបូងនៅពេលណាក៏បាន ឬក្នុងកាលៈទេសៈណាក៏ដោយ ហើយសន្យាថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ នោះទេ។
លោក Wu បានបន្ដថា ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងវិស័យនេះ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា គ្រប់គ្រងអាវុធជាបន្តបន្ទាប់ ហើយនៅតែបន្តប្រឹងប្រែង សម្រាប់ការជំរុញទំនើបកម្មនុយក្លេអ៊ែររបស់ខ្លួន ដោយការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលផ្តល់ទិន្នផលទាប ខណៈកំពុងមានឃ្លាំងអាវុធនុយក្លេអ៊ែរ ដ៏ធំបំផុតក្នុងពិភពលោក។
លោក Wu បានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ការបំភាន់ភ្នែករបស់ខ្លួន ប្រកាន់យកនូវគោលបំណង វិធីសាស្រ្តសមហេតុផល ចំពោះការអភិវឌ្ឍនៃវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិន ហើយចូលរួមជាមួយយើង ក្នុងការលើកកម្ពស់ស្ថិរភាព ជាយុទ្ធសាស្រ្តនៃពិភពលោក”៕ ដោយ ឈូក បូរ៉ា