កីឡា

អតីតកីឡាករ ម្នាក់របស់ Spurs ព្រមានក្លឹបប្រយ័ត្ន បាត់បង់លោក Conte

នៅសប្តាហ៍នេះអតីតកីឡាករខ្សែការពារឆ្នើមម្នាក់របស់ក្លឹបមាន់ខ្នាយមាស Spurs លោក Ramon Vega បានធ្វើការ
លើកឡើងដោយព្រមានថា Spurs នឹងអាចបាត់បង់វត្តមានគ្រូបង្វឹកលោក Antonio Conte ប្រសិនបើមិនព្យាយាម
កែប្រែខ្លួនពីសត្វលាមួយក្បាលទៅជាសេះប្រណាំងទេនោះ។

លោក Vega បានចូលរួមជាមួយនឹងក្រុមអ្នកគាំទ្រក្នុងការសំដែងភាពមិនពេញចិត្តចំពោះក្លឹបនិងប្រធានក្លឹបលោក Danie Levy
ដែលបានផ្តល់នូវភាពខ្វះខាតក្នុងការនាំយកកីឡាករថ្មីៗមកចូលរួមក្លឹបនៅខែមករានេះជាពិសេសការខកខានដ៏ធំមួយចុងក្រោយជាមួយនឹង
កីឡាករខ្សែប្រយុទ្ធ Adama Traore ។

អតីតខ្សែការពារជនជាតិស្វីសរូបនេះបាននិយាយថា៖ខ្ញុំអាចឃើញភាពហ្មងសៅជាមួយនឹងក្រុមអ្នកគាំទ្រពីព្រោះថាខ្ញុំក៏ជាផ្នែកមួយរបស់ពួកគេ
ផងដែរពីព្រោះថាយើងមានគ្រូបង្វឹកដ៏ល្អម្នាក់រួចទៅហើយប៉ុន្តែយើងត្រូវការកម្លាំងថ្មីមកជួយដល់ការប្រកួតដែលមានចំនួនច្រើនហើយយើងនៅ
តែសង្ឃឹមថាអាចទទួលបាន Top4 នៅរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top