កីឡាករខ្សែប្រយុទ្ធ Vlahovic ក្រោយមានព័ត៌មានផ្ទេរ ទៅចូលរួមក្លឹបនៅអង់គ្លេស មិនបានសម្រេចរួចមកនោះ នៅថ្ងៃនេះគឺត្រូវបានក្លឹប Juventus ប្រកាសជាផ្លូវការហើយ ដើម្បីផ្ទេរមកចូលរួមធ្វើការងារ ជាមួយគ្នា ។
កិច្ចព្រមព្រៀងទិញលក់ រវាងកីឡាកររបស់ក្លឹប Fiorentina រូបនេះជាមួយនឹង Juventus ត្រូវបានធ្វើឡើងរួចរាល់ផងដែរ ជាមួយនឹងតម្លៃខ្លួន ដែលគេជឿជាក់ថា មានប្រមាណជា៧៥លានអឺរ៉ូ និងប្រាក់លើកទឹកចិត្តជាច្រើន ផ្សេងទៀត។
គួរឲ្យដឹងដែរថា ទោះបីជាមានការចាប់អារម្មណ៍ ពីក្លឹបជាច្រើនក្តី ប៉ុន្តែកន្លងមកមិនមែនជារឿង សំងាត់នោះទេ ដែលកីឡាករផ្ទាល់តែងតែបានបញ្ជាក់ ពីបំណងចង់ចូលរួម ជាមួយនឹងក្លឹប Juventus និងទឹកដី Turin ដ៏អស្ចារ្យនេះ។
កីឡាករអន្តរជាតិស៊ែបរូបនេះ នឹងពាក់អាវលេខ២៨ ខណៈដែលលេខ៩ នៅតែជារបស់ Morata ដដែលហើយ Vlahovic នឹងត្រូវធ្វើការជាច្រើន ដើម្បីជួយដល់តំបន់ប្រយុទ្ធក្រោម ការដឹកនាំ របស់លោក Massimiliano Allegri ដែលបច្ចុប្បន្នកំពុង មានវិបត្តិរកគ្រាប់បាល់ ដោយអាចរកបានតែ ៣៤គ្រាប់ ប៉ុណ្ណោះក្នុងការប្រកួតទាំង ២៣នៅលីគកំពូលកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី