ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ខិតជិតទៅ នឹងកិច្ចព្រមព្រៀង មួយជាមួយនឹងរុស្សី ដើម្បីត្រួតពិនិត្យ ទីតាំងមីស៊ីលរៀងខ្លួន

បរទេស ៖ រដ្ឋាភិបាលទីក្រុង Warsaw របស់ប្រទេសប៉ូឡូញ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា បានបង្ហាញអំពីបំណង របស់ខ្លួនក្នុងការអនុញ្ញាតិ ឲ្យក្រុមអ្នកត្រួតពិនិត្យ របស់រុស្សី ដើម្បីអាចមកធ្វើការពិនិត្យ មើលទីតាំងការពារដែនអាកាស របស់អាមេរិកនៅក្នុងប្រទេសប៉ូឡូញ ប្រសិនបើរុស្សីនឹងអនុញ្ញាតិ ឲ្យប៉ូឡូញបញ្ជូន ក្រុមការងារពិនិត្យ តំបន់ Kaliningrad ដូចគ្នាដែរ។

ក្នុងផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្រុងមូស្គូ ក្នុងការបង្កើត ឲ្យបាននូវកិច្ចព្រមព្រៀងមួយជាមួយ នឹងណាតូទៅលើបញ្ហាធានា ឲ្យបាននូវសុវត្ថភាព ជូនតំបន់ អឺរ៉ុបនោះសមាជិកម្នាក់ របស់ណាតូគឺប៉ូឡូញ បានបង្ហាញបំណង ក្នុងការធ្វើការដោះដូរគ្នា លើកនេះជាមួយនឹងរុស្សី ដើម្បីឲ្យភាគីទាំងសងខាង អាចពិនិត្យ ទៅលើទីតាំង បាញ់មីស៊ីល រៀងខ្លួន។

គួរឲ្យដឹងដែរថា កន្លងមក The Wall Street Journal ធ្លាប់បាន បញ្ជាក់ថា គំនិតនៃការដោះដូរការត្រួតពិនិត្យគ្នានេះ គឺត្រូវបានធ្វើឡើង ដោយប្រទេសរុស្សីមុនគេ ដោយបារម្ភថាភាគីណាមួយ អាចប្រើប្រាស់មីស៊ីល ចំងាយឆ្ងាយក្នុងការប្រយុទ្ធគ្នា ក្នុងករណីណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top