ម៉ិកស៊ិកូ ស៊ីធី៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា លោកមានព័ត៌មានថា ប្រទេសកូឡុំប៊ី និងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការបង្កហេតុនៅតាមព្រំដែនភាគខាងលិចនៃសាធារណរដ្ឋ បូលូវី ហើយបានអំពាវនាវឱ្យបុគ្គលិកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះត្រូវត្រៀមសម្រាប់ការប្រយុទ្ធ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកម៉ាឌូរ៉ូបាននិយាយកាលពីថ្ងៃសុក្រអំឡុងពេលនៃកិច្ចប្រជុំរបស់គាត់ជាមួយបុគ្គលិកដឹកជញ្ជូនរបស់ប្រទេសដែលត្រូវបានចាក់ផ្សាយតាម Twitter ថា “ខ្ញុំមានព័ត៌មានថា កូឡុំប៊ីរួមជាមួយបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកកំពុងរៀបចំផែនការដើម្បីបង្កហេតុនៅឯព្រំដែននៃប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី។ បុគ្គលិកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡាត្រូវតែត្រៀមខ្លួនប្រយុទ្ធ”។
លោក ម៉ាឌូរ៉ូ បានបន្ថែមថា ការបង្កហេតុនេះបានបង្កឱ្យមានជម្លោះយោធានៅតាមព្រំដែនវ៉េណេស៊ុយអេឡា – កូឡុំប៊ីដើម្បី ទាក់ទាញការយកចិត្តទុកដាក់ពីការតវ៉ាដែលបានកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី។
កាលពីដើមខែកញ្ញាម៉ាឌូរ៉ូបានប្រកាសសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតាមព្រំដែនខាងលិចរបស់ប្រទេសនេះជាមួយប្រទេសកូឡុំប៊ីដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួនបានបង្ហាញពីការគំរាមកំហែងសន្តិសុខ ក្នុងកម្រិតពណ៌ទឹកក្រូច៕
ប្រែសម្រួលៈ ណៃ តុលា