The ESPN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹង ថា ក្លឹបហង្សក្រហម Liverpool កំពុងរៀបចំផែនការ ក្នុងការបញ្ចុះបញ្ចូល កីឡាករគោលដៅ របស់ក្លឹបកាំភ្លើងធំ Arsenal ចំនួន២រូប ឲ្យមកចូលរួម Anfield នារដូវក្តៅខាងមុខនេះ។
កីឡាករ Aurelien Tchouameni និងកីឡាករ Youri Tieleman បច្ចុប្បន្នកំពុង ត្រូវបានក្លឹបកាំភ្លើងធំ Arsenal តាមចរចាយ៉ាងខ្លាំងប៉ុន្តែមិនទាន់មានលទ្ធផលផង Liverpool ក៏បានចូលឈ្មោះមកប្រជែង កីឡាករទាំងពីរ ។
ក្នុងពេលជាមួយគ្នានេះវិញ នៅអង់គ្លេសដូចគ្នា ក្លឹបបិសាចក្រហម Man UTD កំពុងបន្តធ្វើការចរចានិងបញ្ចុះបញ្ចូលកីឡាករ Paul Pogba ឲ្យសម្រេចចិត្តក្នុងការ បន្តរស់នៅជាមួយនឹង Old Trafford ខណៈដែលកីឡាករនៅមិនទាន់បាន សម្រេចចិត្តជាចុងក្រោយនៅឡើយនោះ។
គួរឲ្យដឹងដែរថា កុងត្រារបស់ Pogba នឹងត្រូវផុតកំណត់ នៅត្រឹមរដូវក្តៅនេះហើយហើយទាំងក្លឹប និងគ្រូបង្វឹកបណ្តោះអាសន្ន លោក Ralf Rangnick កំពុងព្យាយាមក្នុងការពន្យារ ពេលការសម្រេចចិត្តចាកចេញ របស់កីឡាករបារាំងរូបនេះ ៕
ប្រែសម្រួល៖ស៊ុនលី
