កីឡា

Klopp៖ អ្នកមិនចង់បាន Fabio Carvalho គឺពិតជាមនុស្សឆ្កួតហើយ

រំលឹកឡើងវិញក្លឹបហង្សក្រហម Liverpool ទោះបីជាបានជោគជ័យ ក្នុងការនាំយកកីឡាករចំណូលថ្មីៗ បានខ្លះកាលពីខែមករាកន្លងមកនេះ ក្តីប៉ុន្តែក៏បានខកខាន គោលដៅសំខាន់ៗ និងគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។

Liverpool មិនអាចធ្វើបានសម្រេចនោះទេ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធស្លាប Fabio Carvalho ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fulham និងត្រូវបានចាត់ទុកថា ជាកីឡាករវ័យក្មេងកំពុងលេចធ្លោបំផុត នៅអង់គ្លេសប៉ុន្តែគ្រូបង្វឹកលោក Jurgen Klopp បានបញ្ជាក់ហើយថាក្លឹបនឹង មិនបោះបង់ការងារនេះនោះឡើយ។

លោក Klopp បាននិយាយបែបនេះថា ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ នៅពេលនេះពួកយើងនឹងរងចាំមើល ស្ថានភាពជាក់ស្តែងបន្តទៀត។ យើងពិតជាចាប់អារម្មណ៍ជាមួយនឹង Carvalho ហើយវាគឺជារឿង ដ៏ឆ្កួតមួយប្រសិនបើក្លឹបមិនចង់បាន កីឡាកររូបនេះនោះ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top