ក្រុមយុវវ័យជនជាតិអាមេរិក តែងតែចំនាយពេលជាមធ្យម ២៣ម៉ោងក្នុងមួយសប្តាហ៍សំរាប់ ការធ្វើទំនាក់ទំនងតាមរយៈបច្ចេកវិទ្យាទំនើប និងបណ្តាញទំនាក់ទំនងផ្សេងៗ ដែលនៅក្នុងនោះមានបណ្តាញ ទំនាក់ទំនងសង្គម facebook, My space, Twitter ជាដើម។
ការធ្វើស្ទង់មតិមួយដែល ត្រូវបានដឹកនាំដោយ លោក Desoto, Kan បានរកឃើញថា អ្នកដែលចូលចិត្តចូលទៅ កាន់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្កើនការទំនាក់ទំនងគ្នា ជាមួយមិត្តភក្តិនិងអ្នកដទៃ ភាគច្រើនជាយុវវ័យ ដោយពួកគេចំនាយពេលជាមធ្យម ២៨ម៉ោងក្នុងមួយសប្តាហ៍ និង ៨ម៉ោងពេញ សំរាប់អ្នកដែលមានអាយុចាប់ពី ៣៥ឆ្នាំ ដល់ ៦៤ឆ្នាំ។
ជាមួយគ្នានេះដែរ ការស្ទង់មតិបានរកឃើញថា យុវវ័យជនជាតិអាមេរិកចំនួន ៥០ភាគរយ ចូលទៅកាន់បណ្តាញទំនាក់ទំនង សង្គមដើម្បីលេងហ្គេម Online ជាមួយមិត្តភក្តិរបស់ពួកគេ។ ចំណែកឯអ្នកខ្លះទៀត Online ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែ ជិតស្និតជាមួយនឹងមិត្តភក្តិរបស់ពួកគេ។