Liverpool ត្រូវបាន The Express ចេញផ្សាយថា កំពុងបានផ្តល់ក្តីសង្ឃឹម តាមរយៈកញ្ចប់ប្រាក់មួយចំនួន សម្រាប់គ្រូបង្វឹកលោក Jurgen Klopp ក្នុងការដោះស្រាយតម្រូវការបច្ចុប្បន្ន និងក្នុងឱកាសដែល Barcelona ឯណោះ ក៏កំពុងមានបញ្ហាហិរញ្ញវត្ថុផង។
កីឡាករអេស្បាញ Gavi មកដល់ពេលនេះ នៅមិនទាន់បានសម្រេចចិត្ត ក្នុងការចុះកុងត្រាក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Barcelona នៅឡើយទាំងដែលរយៈពេល នៃកុងត្រាចាស់នៅសល់ តែ១៨ខែទៀតប៉ុណ្ណោះ ហើយក្លឹបនិងកីឡាករ នៅមិនទាន់អាចរកចំណុចរួមគ្នា បាននៅឡើយ។
ប្រភពដដែលបានឲ្យដឹងដែរថា គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp គឺពិតជាបានដាក់ចិត្តខ្លាំង ក្នុងការនាំយក កីឡាករវ័យក្មេងរូបនេះមករួមក្លឹប នាពេលខាងមុខយ៉ាងឆាប់បំផុត រដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី