កីឡា

Xavi ស្នើសុំអ្នកគាំទ្រ បញ្ចប់ការរិះគន់ទាំងឡាយ ចំពោះ Dembele

គ្រូបង្វឹកលោក Xavi បានបញ្ជាក់អពីអារម្មណ៍ ខកចិត្តយ៉ាងខ្លាំង ចំពោះអ្នកគាំទ្ររបស់ក្លឹប Barcelona ដែលបានបង្ហាញ ការមិនគោរពទាល់តែសោះ ចំពោះកីឡាករ Ousmane Dembele ដោយមានទាំងការស្រែកចំអក នៅកីឡាដ្ឋាន Camp Nou ទៀតផង កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

កីឡាករ Dembele បានត្រឹមអង្គុយកៅអីបម្រុង ក្នុងពេលដែលក្រុមប្រកួត ជាមួយនឹង AT Madrid និងថែមទាំងទទួលបានជ័យជំនះ ក្នុងលទ្ធផល៤ទល់នឹង២ ប៉ុន្តែបែរជាត្រូវបានអ្នកគាំទ្រ នាំគ្នាស្រែកឌឺដង និងមើលងាយយ៉ាងខ្លាំងទៅវិញ។

លោក Xavi បាននិយាយថាលោកតាមពិត ត្រៀមនឹងប្តូរកីឡាកររូបនេះឲ្យចូលលេងទៅហើយ ក្នុងនាមជាកីឡាករបម្រុង ក្នុងការប្រកួតទោះបីជា កន្លងមកពិតជាមានបញ្ហាកុងត្រា ជាមួយនឹងគ្នាក្តី ប៉ុន្តែចៃដន្យកាតក្រហម ដោយ Dani Alves បែរជាមិនអាច ដាក់ឲ្យកីឡាករបារាំងរូបនេះ លេងទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top