សុខភាព និង ផ្លូវភេទ

១១យ៉ាង ដើម្បីអាយុ កាន់តែវែង

១.ប្រយុទ្ធនឹងជម្ងឺលើសឈាម
នៅក្នុងការសិក្សាថ្មីៗ របស់អូស្ត្រាលីបានរកឃើញថា អ្នកដែលមានបញ្ហា លើសឈាមដែលជំនួស ៨% នៃកាឡូរីប្រចាំថ្ងៃ ដែលបានមកពីអាហារគ្រាប់ធញ្ញជាតិ ដំឡូងបារាំង ដោយសាច់ក្រហមដែលគ្មានខ្លាញ់ ឃើញមានការថយចុះ នូវសម្ពាធឈាមស៊ីស្កូល(Systole) ដល់ទៅ៤ចំនុច ក្នុងអំឡុងពេល ៨សប្តាហ៍ប៉ុណ្ណោះ។

អាហ្សីនីន ដែលជាអាមីណូអាស៊ីត នៅក្នុងសាច់ក្រហម អាចជួយពង្រីក សរសៃឈាមធ្វើឲ្យថយចុះ សម្ពាធឈាម។ ជាបន្ថែមវាជួយបញ្ចុះជាតិស្ករ ក្នុងឈាមតាមរយៈការកាត់បន្ថយ អាហារធ្វើពីម្សៅ នឹងធ្វើឲ្យរាងកាយរបស់អ្នកកាន់តែ មានប្រសិទ្ធភាពក្នុងការដុត បំផ្លាញខ្លាញ់ក្នុងរាងកាយ។

២.សង្រ្គោះស្បែករបស់អ្នក
ជម្ងឺមហារីកស្បែកតែង វិវត្តន៍ក្នុងល្បឿនជាមធ្យម ដូចនេះលោកអ្នកគួរទៅ ធ្វើការត្រួតពិនិត្យសុខភាពស្បែក ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ឬបើមិនដូចនោះទេ លោកអ្នកអាចឲ្យដៃគូរ ស្ទាបពិនិត្យមើលភាព មិនប្រក្រតីលើស្បែកដែលមានលក្ខណៈសង្ស័យ។ ការសិក្សារបស់សាកលវិទ្យាល័យ Northwestern បានបង្ហាញថា នៅពេលអ្នកធ្វើការពិនិត្យស្បែក ដោយខ្លួនឯងជាមួយដៃគូរនោះ លោកអ្នកកាន់តែរកឃើញភាព មិនធម្មតានៅលើស្បែកដែលនាំ ទៅដល់ការព្យាបាលពី គ្រូពេទ្យទាន់ពេលវេលា។

៣.មានបេះដូងប្រកបដោយសុខភាពល្អ
ទទួលទានអាហារធ្វើពីទឹកដោះគោ។ យោងតាមការសិក្សាមួយដែល ចេញផ្សាយដោយព្រឹត្តិប័ត្រអាមេរិច Clinical Nutrition បានឲ្យដឹងថា ការទទួលទានអាហារ ឬផលិតផលធ្វើពីទឹកដោះគោ ៣ ទៅ ៤ដងក្នុង១ថ្ងៃ អាចកាត់បន្ថយការប្រឈមនឹង ជម្ងឺបេះដូងបាន៣១%។

អ្នកដឹកនាំការស្រាវជ្រាវនេះបានឲ្យដឹងថា យើងមិនដឹងពិតប្រាកដថាតើ អាហារដែលធ្វើពីទឹកដោះគោអាចកាត់បន្ថយ ការប្រឈមនឹងជម្ងឺបេះដូង យ៉ាងដូចម្តេចនោះទេ ប៉ុន្តែការសិក្សាផ្សេងទៀតបានបង្ហាញថា សារធាតុកាល់ស្យូម និងម៉ាញេស្យូមក្នុងទឹកដោះគោ អាចកាត់បន្ថយសម្ពាធឈាម។ ចូររកអាហារធ្វើពីទឹកដោះគោ ដែលបន្ថែមវីតាមីន D ព្រោះអ្នកស្រាវជ្រាវអង់គ្លេស បានរកឃើញថាវីតាមីន D កាត់បន្ថយ C-reactive Protein(CRP) ដែលវាជាអ្នកសំគាល់ការ រលាកសរសៃឈាមបាន ២៣%។

៤.បញ្ចុះទម្ងន់តាមទូរស័ព្ទ
លើកទូរស័ព្ទ ហើយសាកសួររកជំនួយ ក្នុងការបញ្ចុះទម្ងន់ អ្នកស្រាវជ្រាវនៅឯ សាកលវិទ្យាល័យកាន់សាស ថ្មីៗនេះបានធ្វើការសិក្សាលើ អ្នកធាត់លើសទម្ងន់ ៩៦នាក់ ដោយឲ្យធ្វើតាមកម្មវីធីពិគ្រោះយោបល់ និងបានរកឃើញថា កម្មវិធីពិគ្រោះយោបល់ដែលធ្វើឡើង តាមទូរស័ព្ទមានប្រសិទ្ធភាព ដូចការពិគ្រោះទល់មុខគ្នាដែរ តែវាមានប្រយោជន៍ជាងដោយកាត់បន្ថយ ការចំណាយពេលវេលា និងប្រាក់កាសក្នុងការធ្វើដំណើរ។

៥.ផឹកកាហ្វេដើម្បីពោះវៀនធំរបស់អ្នក
ផឹកកាហ្វេគ្មានជាតិកាហ្វេអ៊ីន។ ការសិក្សាថ្មីមួយនៅឯសាលាពេទ្យ ហាវ៉ាដ ទៅលើការផឹកកាហ្វេ និងតែ រយៈពេល១៨ឆ្នាំ បានរកឃើញថា ការផឹកកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន២ ទៅ ៣ពែងឡើងក្នុងមួយថ្ងៃ អាចកាត់បន្ថយការប្រឈមមុខនឹង ជម្ងឺមហារីកពោះវៀនធំដល់ទៅ ៥២%។

៦.ការពារក្រពេញប្រូស្តាតរបស់អ្នក
ទទួលទានល្ពៅកាត់បន្ថយការប្រឈមមុខ មហារីកក្រពេញប្រូស្តាតរបស់អ្នក។ ការទទួលទានល្ពៅមួយចំណិតធំប្រចាំថ្ងៃ និងផ្តល់ដល់អ្នកនូវ បេតាឃែរ៉ូទី ៨០០០មីក្រូក្រាមដែលជាបរិមាណមួយ ដែលអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ស្រាវជ្រាវមហារីក Roswell Park បង្ហាញថាអាចកាត់បន្ថយការប្រឈមមុខ ជម្ងឺមហារីកក្រពេញប្រូស្តាតដល់ទៅ៥០%។

៧.ការកាត់បន្ថយការតានតឹងចិត្ត
ការសិក្សាមួយរបស់ហ្វាំងឡង់ បានបង្ហាញថា បុរសដែលហាត់ប្រាណនឹងត្រូវពន្លឺថ្ងៃ អាចកាត់បន្ថយអារម្មណ៍ តានតឹងបានយ៉ាងច្រើន ជាងបុរសដែលធ្វើការតែក្នុងបន្ទប់។ ការសិក្សាជាច្រើនក៏រកឃើញដែរថា អ្នកដែលហាត់ប្រាណទៀតទាត់ មានអារម្មណ៍តានតឹងកាន់តែតិច។

៨.ចៀសវាងគ្រោះថ្នាក់ចរាចរ
ការនិយាយទូរស័ព្ទដៃ អាចបន្លប់អ្នកដែលបើកបរ ហើយវាធ្វើឲ្យប្រឈមមុខ នឹងគ្រោះថ្នាក់ចត្វាគុណ។

៩.ប្រយុទ្ធនឹងជម្ងឺទឹកនោមផ្អែម
ទទួលទានអាហារដើម្បី ប្រយុទ្ធនឹងជម្ងឺទឹកនោមផ្អែម។ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស ជម្ងឺទឹកនោមផ្អែមដើម្បីទទួលបាន របបអាហារសម្រាប់ប្រយុទ្ធនឹង ជម្ងឺដ៏គ្រោះថ្នាក់នេះ។

១០.សង្គ្រោះខ្លួនអ្នកពីជម្ងឺស្ត្រូក
ការទទួលទានប្រចាំថ្ងៃនូវបន្លែ ផ្លែឈើម្តងៗអាចកាត់បន្ថយ ការប្រឈមមុខនឹងជម្ងឺស្ត្រូក៦% ដូចនេះការទទួលទាន ៣ដងក្នុង១ថ្ងៃ អាចកាត់បន្ថយបាន១៨%។

១១.តេស្ត៍ខ្លួនឯង
ការសិក្សាមួយកាលពីឆ្នាំ២០០៥ បានរកឃើញថា អ្នកជក់បារីដែលបានឃើញ លទ្ធផលតេស្ត៍ជាតិនីកូទីន ដោយពិនិត្យទឹកមាត់មាននិន្នាការ បោះបង់ការជក់បារីដល់ទៅ ១៧%។

Most Popular

To Top