កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង Park So Dam បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ប៉ុន្តែចាប់តាំងពីពេលនោះ មកមិនត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែក។
នៅថ្ងៃទី ៧ ខែកុម្ភៈ មន្ត្រីម្នាក់មកពីក្រុមហ៊ុន Artist Company របស់នាងបានលាតត្រដាងថា នាង Park So Dam ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានមេរោគ COVID-19 ខណៈកំពុងធ្វើតេស្តិ៍ PCR តាមកាលកំណត់សម្រាប់ការ ព្យាបាលនៅមន្ទីរពេទ្យរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននាងមិនត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។ ភ្នាក់ងារក៏បានបន្ថែមថា បច្ចុប្បន្នមិនមានបញ្ហាអ្វីជាមួយ នឹងសុខភាពរបស់នាងឡើយ។
ទន្ទឹមនឹងនេះដែរ Park So Dam ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត អំឡុងពេលពិនិត្យសុខភាព ជាទៀងទាត់កាលពីឆ្នាំមុន ហើយបានទទួលការវះកាត់។ ចាប់តាំងពីពេលនោះមក នាងបានផ្តោតលើការជាសះស្បើយ របស់នាងដោយមិនចូលរួម ក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់ ខ្សែភាពយន្តថ្មីរបស់នាង ‘Special Cargo’ ៕
ដោយ៖ លី ភីលីព