ក្រុមបិសាចក្រហម Manchester United លេងបានត្រឹមស្មើ ជាមួយក្រុម Burnley ដែលស្ថិតនៅបាតតារាង នៃក្របខណ្ឌ English Premier League ប៉ុណ្ណោះក្នុងលទ្ធផល ១-១។
ក្នុងការប្រកួតនៅយប់មិញនេះដែរ ត្រឹមនាទី១៨ ខ្សែបម្រើ Pogba បានរកគ្រាប់បាល់នាំមុខ ឱ្យក្រុមបិសាចក្រហមមុនទៅហើយ ប៉ុន្តែគ្រាន់តែឈានជើងចូល តង់ទី២ភ្លែត ការប្រកួតមានការប្រែប្រួលខ្លាំង។ នៅត្រឹមនាទី៤៧ ក្រុម Burnley អាចតាមបានស្មើទៅហើយ ខណៈដែលក្រុម Man Utd ក្នុងតង់ទី២នេះ មិនអាចធ្វើអ្វីចេញទៅលើក្រុមបាតតារាងមួយនេះបានទេ។
លទ្ធផលបានរក្សារហូត ដល់ចប់ការប្រកួត ដែលធ្វើឱ្យក្រុមអ្នកគាំទ្រចាប់ផ្ដើមមិនទុកចិត្ត ទៅលើការដឹកនាំរបស់លោក Ralf Rangnick ដែលជាបុគ្គលល្បី នៅអាល្លឺម៉ង់ហើយ។ ស្របពេលប្រកួតមុនទៀតនោះ ពួកគេបានធ្លាក់ចេញពីពាន FA Cup ក្រោមថ្វីជើងក្រុមនៅលីគលំដាប់ទី២ Middlesbrough ៕ Source: Sabay