ម្ចាស់ផ្ទះ Newcastle យប់មិញធ្វើល្អបាន ចំពោះទំរង់ប្រយុទ្ធទោះបីជាមិនអាច គ្រប់គ្រងបាល់បានច្រើនជាង ក្រុមភ្ញៀវ Everton ក្តី។
៣គ្រាប់សមល្មមឲ្យ Newcastle យកបាន៣ពិន្ទុងាយៗទៅលើ Everton ទាំងដែលការគ្រប់គ្រងបាល់ បានត្រឹមតែ៣៩ភាគរយក្តី ខណៈដែល Everton ធ្វើបានរហូតទៅដល់៦១ភាគរយ តែរកបានតែ១គ្រាប់គត់ ដែលជាបាល់បញ្ចូលទីខ្លួនឯង។
៣គ្រាប់របស់ Newcastle ធ្វើបានដោយ Holgate បាល់បញ្ចូលទីខ្លួនឯងនៅនាទី៣៧ បន្ទាប់មកចូលតង់ទី២ ទើបកីឡាករ Ryan Fraser រកបានមួយគ្រាប់ទៀត និងនៅចុងម៉ោងនាទីទី៨០ ខ្សែការពារ Kieran Trippier រកបានមួយគ្រាប់ទៀត ។
ចប់ការប្រកួតសប្តាហ៍នេះ Newcastle មាន១៨ពិន្ទុឡើងផុតមកលេង១៧ឈរបន្ទាប់ពី Everton នៅលេខរៀងទី១៦ដែលមាន១៩ពិន្ទ៕ ប្រែសម្រួល៖ស៊ុនលី