ឥណ្ឌា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ចាក់តែមួយដូស ដែលផលិតដោយ ក្រុមហ៊ុនរបស់ប្រទេសរុស្សី។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC។
វ៉ាក់សាំងចាក់តែមួយដូសរបស់រុស្សី មានឈ្មោះថា Sputnik Light ដែលត្រូវបានអាជ្ញាធរឥណ្ឌា អនុម័តឱ្យប្រើប្រាស់បន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងថ្មី នៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែក វ៉ាក់សាំងចំនួន ៩ប្រភេទត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា ដោយក្នុងនោះមានវ៉ាក់សាំង ៣ប្រភេទ ផលិតនៅក្នុងស្រុក។
គិតមកទល់ពេលនេះ ឥណ្ឌាបានធ្វើការចាក់វ៉ាក់សាំង ឱ្យប្រជាជនរបស់ខ្លួន បានប្រមាណ ១,៧ពាន់លានដូស។ ខណៈ កាលពីពេលថ្មីៗនេះ វីរុសកូវីដបំប្លែងថ្មីប្រភេទ អូមីក្រុង បានឆ្លងរាលដាល ក្នុងប្រទេសនេះចំនួនជាង ១សែនករណីហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ៕ Source: Sabay