លោក Dean Saunders អតីតអ្នកចាត់ការក្លឹប Wolves បាននិយាយទៅកាន់សារព័ត៌មាន talkSport នៅក្នុងថ្ងៃនេះពាក់ព័ន្ធនឹងលទ្ធផល ១-១ រវាង Man Utd នឹង Burnley យប់មិញ។
លោកបានលើកឡើងថា៖” បើយើងសួរទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo ថាតើនៅអាជីពបាល់ទាត់របស់គេកន្លងមក ខ្សែបម្រើណាអន់បំផុត ដែលគេធ្លាប់លេងជាមួយ គឺច្បាស់ជាឆ្លើយថា Fred និង Scott McTominay ជាមិនខាន “។
លោកក៏បានលើកផងដែរថា មនុស្សមួយចំនួន នៅពេលលទ្ធផលមិនល្អ នាំគ្នាចង្អុលដាក់ Ronaldo ប៉ុន្តែចង់និយាយថា Ronaldo កំពុងលេងជាមួយកីឡាករ អន់បំផុតមួយចំនួន ដែលមិនមានកម្រិត ប្រហាក់ហែលនឹងគេទេ។
នៅក្នុងលទ្ធផល ១-១ រវាង Man Utd នឹង Burnley យប់មិញ អតីតអ្នកចាត់ការ Wolves រូបនេះក៏បានលើកឡើងផងដែរថា តាមពិតក្រុមបិសាចក្រហមនេះ អាចនឹងទទួលបានលទ្ធផល ៣-០ ឯណោះ ព្រោះគេធ្វើបានល្អខ្លាំង ដាក់សម្ពាធ Burnley បានល្អជាពិសេសពេលបាល់ធ្លាក់ ដល់ជើងកីឡាករល្អៗដូចជា Pogba, Rashford, Lingard, Ronaldo ជាដើម។
យ៉ាងណា Man Utd ពិបាកនឹងតទល់វិញ ដោយសារ ខ្សែការពាររបស់ក្រុមនេះមិនសូវល្អ ជាពិសេសគឺខ្សែបម្រើកណ្ដាលគឺយ៉ាប់តែម្ដង ពួកគេមួយចំនួនមិនមែន ជាកីឡាករស្តង់ដារនោះទេ៕ Source: Sabay