The Sport នៅថ្ងៃនេះបានចេញផ្សាយថា ក្រោយរយៈពេលទើបតែបានមួយឆ្នាំក្តី ជាមួយនឹង Camp Nou ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Memphis Depay ទំនងជានឹងអាចទាមទារ ក្នុងការចាកចេញពីក្លឹប Barcelona ហើយោនៅរដូវក្តៅខាងមុខ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា មូលហេតុនៃការចាកចេញរបស់ Memphis នៅរដូវក្តៅនេះគឺមានតែមួយគត់ ដោយសារតែក្លឹប បានបន្តទិញខ្សែប្រយុទ្ធជួរថ្មីជាច្រើនរូប ខណៈដែលក្លឹបមានកីឡាករ ខ្សែប្រយុទ្ធជាច្រើន រួចទៅហើយក្តី។
បច្ចុប្បន្នក្រៅតែពីខ្សែប្រយុទ្ធ ចំណូលថ្មីដូចជា Ferran Torres , Adama Traore និង Aubameyang ហើយនោះក្លឹបកំពុងតែបន្តចរចា នាំយកកីឡាករថ្មីៗផ្សេងទៀតដូចជា Haaland ខណៈដែលកីឡាករឈុតក្មេងៗ ដូចជា Fati និង Gavi ជាដើមក៏កំពុងមានវត្តមាន៕ ប្រែសម្រួល៖ស៊ុនលី