កីឡា

ប្រជាជនជប៉ុន និងកូរ៉េខាងត្បូង នៅចិន មានទស្សនៈចម្រុះលើទីក្រុងប៉េកាំង ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក

ទីក្រុងប៉េកាំង៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រជាជនជប៉ុន និងកូរ៉េខាងត្បូងដែលរស់នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន មានទស្សនៈផ្សេងគ្នាចំពោះព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក រដូវរងាបានចាប់ផ្ដើមនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ខែកុម្ភៈ។

ជាមួយនឹងទំនាក់ទំនងក្នុងចំណោមប្រទេសទាំង៣មានភាពផុយស្រួយ លើបញ្ហាមួយចំនួនរួមទាំងសន្តិសុខ ការប្រកួតហាក់ដូចជាផ្តល់ឱកាសឲ្យជនជាតិ ជប៉ុនមួយចំនួនបង្កើតអារម្មណ៍ស្និទ្ធស្នាល ជាមួយចិន ប៉ុន្តែវាបានធ្វើឲ្យកូរ៉េខាងត្បូងខកចិត្ត។ មន្ត្រីរដ្ឋាភិបាលជប៉ុនបានសម្តែង ក្តីសង្ឃឹមថា ប្រជាប្រិយភាពក្នុងប្រទេសចិន របស់កីឡាករឆ្នើមជិះស្គី Yuzuru Hanyu និងការរីកដុះដាលកាន់តែខ្លាំងឡើង នៃម៉ាស្កូតអូឡាំពិកទីក្រុងប៉េកាំងនឹងជួយ ធ្វើឲ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំង២។

ខណៈទីក្រុងតូក្យូ និងទីក្រុងប៉េកាំងប្រារព្ធខួបលើកទី ៥0 ផ្នែកទំនាក់ទំនងការទូតមានលក្ខណៈធម្មតានៅឆ្នាំនេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ត្រូវបានគេស្គាល់ថា ជាសមាជិកសភាកម្រិតមធ្យម ត្រូវបានគេជឿថា កំពុងស្វែងរកការទូតដែលនឹងមិនធ្វើឲ្យមហាអំណាចប្រទេសជិតខាងខឹងសម្បារ។

ទន្ទឹមនឹងនោះ ប្រជាជនកូរ៉េខាងត្បូងបានព្រួយបារម្ភថា ព្រឹត្តិការណ៍កីឡាអូឡាំពិក អាចនឹងធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាប្រឆាំងចិនកំពុងរីករាលដាលរួច ទៅហើយនៅក្នុងគេហដ្ឋាន ដោយសារការប្រកួតត្រូវបានប្រើប្រាស់ដើម្បីកេងចំណេញនយោបាយមុនការបោះឆ្នោត ប្រធានាធិបតីកាលខែមីនា។

មុនពេលបើកព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉េកាំង សមាជិកសភាអភិរក្សនៃ គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនដឹកនាំដោយ Kishida បានជំរុញឲ្យរដ្ឋាភិបាលចូលរួម ក្នុងការធ្វើពហិការការទូតផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ៕

Most Popular

To Top