បរទេស ៖ មន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេស បានព្រមានចំពេលមានការ ប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង រវាងប្រទេសនៅអឺរ៉ុប ខាងកើតទាំងពីរថា រុស្ស៊ី អាចវាយប្រហារដោយទម្លាក់គ្រាប់បែក និង មីស៊ីល លើគោលដៅសំខាន់ៗ ក្នុងប្រទេសអ៊ុយក្រែន ដោយស្ទើរតែគ្មានការជូនដំណឹង ប្រសិនបើក្រុងម៉ូស្គូ បញ្ជាឱ្យចាប់ផ្តើមការ វាយលុកនេះ ។ លោកក៏បានប្រាប់ប្រជាជនអង់គ្លេស នៅក្នុងប្រទេសអ៊ុយក្រែនថា ពួកគេគួរតែចាកចេញពីអ៊ុយក្រែន ឥឡូវនេះ ខណៈដែលមានមធ្យោបាយពាណិជ្ជកម្ម ដើម្បីធ្វើដូច្នេះ ហើយខណៈដែលផ្លូវហាយវេ នៅបើកនៅឡើយ សម្រាប់ពួកគេដើម្បីបើកឡាន ចេញទៅក្រៅព្រំដែន” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Sky News កាលពីថ្ងៃសុក្រ អនុរដ្ឋមន្រ្តីកងកម្លាំង ប្រដាប់អាវុធអង់គ្លេស លោក James Heappey បានប្រាប់ជនជាតិអង់គ្លេស ក្នុងប្រទេសអ៊ុយក្រែនថា ពួកគេមានហានិភ័យខ្ពស់ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រេចចិត្តឈ្លានពាន ។
លោករដ្ឋមន្រ្តីបន្តថា នេះមិនមែន ជាការព្រមានអំពីអ្វី ដែលអាចកើតឡើងក្នុងរយៈពេលបីខែនោះទេ» ហើយនេះមិនមែន ជាការព្រមាន ដែលនឹងត្រូវអនុវត្ត តាមការព្រមានបន្ថែមទៀតនោះដែរ ពីព្រោះការខិតជិតកាន់តែ ជិតមកដល់ហើយ ។ នេះជាការព្រមានមួយព្រោះ ប៉ុន្មាននាទីបន្ទាប់ពីលោកពូទីន ចេញបញ្ជា គឺមីស៊ីល និងគ្រាប់បែក អាចនឹងធ្លាក់មកលើទីក្រុងអ៊ុយក្រែន ហើយនោះមានន័យថា ពលរដ្ឋអង់គ្លេសគួរចាកចេញ ឥឡូវនេះ ខណៈពួកគេមានឱកាសធ្វើដូច្នេះ»។
លោក Heappey បានបន្ថែមថា លោកមិនដឹងថា តើមានពលរដ្ឋអង់គ្លេសប៉ុន្មាន នាក់ហើយ ដែលបានចាកចេញពី អ៊ុយក្រែន ដោយសារតែការព្រមាន ពីរដ្ឋាភិបាល ។ ទាក់ទិននឹងឱកាសដែលការឈ្លានពាន នឹងកើតឡើង លោកបានថា “ការភ័យខ្លាចរបស់ខ្ញុំគឺជិតមកដល់ហើយ នោះមិនមែននិយាយថា វានឹងកើតឡើងទេ”៕
ប្រែសម្រួលៈ ណៃ តុលា