កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែកុម្ភៈ BeLift Lab បានបញ្ជាក់ក្នុងសេចក្តី ថ្លែងការណ៍ផ្លូវការថា តារាចម្រៀងកូរ៉េខាងត្បូង Sunoo សមាជិក ENHYPEN បានជាសះស្បើយ ទាំងស្រុងពី COVID-19 ហើយ ។
កាលពីដើមខែនេះ លោក Sunoo បានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ហើយត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក សម្រាប់ការព្យាបាលនៅផ្ទះ ដោយបង្ហាញរោគសញ្ញាតិចតួច ។ សមាជិក ENHYPEN នៅសល់ក៏ត្រូវបាន ដាក់ឲ្យនៅដាច់ពីគេ បន្ទាប់ពីត្រូវបានចាត់ថ្នាក់ ថា មានទំនាក់ទំនងជិតស្និទ្ធ ជាមួយ Sunoo ។
យោងតាម BeLift Lab បានឲ្យដឹងថា សមាជិក ENHYPEN Sunoo ត្រូវបានដោះលែងពីការ ដាក់ឲ្យនៅដាច់ពីគេ បន្ទាប់ពីត្រូវបានប្រកាសថា មិនមានផ្ទុក COVID-19 នៅម៉ោង១២ ព្រឹក ហើយថ្ងៃទី១៥ ខែកុម្ភៈ ។ ភ្លាមៗបន្ទាប់ពីទទួល បានលទ្ធផល តេស្តិ៍វិជ្ជមាន COVID-19 របស់លោក ហើយលោក Sunoo បានទទួលការ ព្យាបាលនៅផ្ទះ ខណៈពេលដែលស្ថិតនៅក្រោម ការដាក់ឲ្យនៅដាច់ដោយឡែក ។
ឥឡូវនេះលោកបានបង្ហាញរោគ សញ្ញាមិនប្រក្រតីណាមួយ លើកលែងតែសញ្ញានៃជំងឺផ្តាសាយតិចតួច ។ ចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈ Sunoo នឹងបន្តសកម្មភាព ធម្មតាវិញ ។ លើសពីនេះទៀត សមាជិក ENHYPEN ផ្សេងទៀតទាំងអស់ បានឆ្លងកាត់ ការធ្វើតេស្តិ៍ PCR សម្រាប់ COVID-19 លោកក៏បានចេញ ពីការព្យាបាលនៅថ្ងៃទី ១៥ ខែកុម្ភៈ ហើយបានធ្វើតេស្តិ៍អវិជ្ជមាន ៕ដោយ៖លី ភីលីព