សុខភាព និង ផ្លូវភេទ

អាហារស្រាប់ មានប្រយោជន៍ សម្រាប់អ្នកខ្វះពេលគេង

កាលីហ្វញ៉ាៈ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា សម្រាប់អ្នកដែលគេងនៅពេលយប់ មិនបានគ្រប់គ្រាន់គួរតែទទួលទាន អាហារទាន់ចិត្តបន្ថែម ដោយនៅក្នុងនោះរួមមាន ប៊ើហ្គើ មានចៀន ដំឡូងចៀន ភីហ្សា ដើម្បីធ្វើការផ្លាស់ប្តូរសកម្មភាព នៅក្នុងខួរក្បាលដោយវា ត្រូវបានរងគ្រោះដោយសារ ការទទួលទានដំណេកមិនគ្រប់គ្រាន់។

ក្រុមអ្នកស្រាវជ្រាវនៅ មហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យអំពីជំរើសអាហារ របស់ប្រជាជនដែររស់នៅទីនោះ ព្រមទាំងធ្វើការប៉ាន់ស្មានអំពី សកម្មភាពរបស់ខួរក្បាលបន្ទាប់ពី ការគេងបានពេញមួយយប់ និងការមិនបានគេង។

ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងសៀវភៅទស្សនាវដ្តី កិច្ចសន្ទនាធម្មជាតិ បានរកឃើញថា មនុស្សភាគច្រើនបានជ្រើសរើស អាហារបែបរហ័សទាន់ចិត្ត បន្ទាប់ពីការគេងមិនបាន គ្រប់គ្រាន់ក្នុងមួយយប់ ដោយវាបានធ្វើឲ្យសកម្មភាពនៃ ខួរក្បាលមានការចុះខ្សោយ។

ដោយឡែក ចំពោះ អ្នកដែលអាចគេងបានគ្រប់គ្រាន់ ជាប្រចាំអាចមានរបបចំណីអាហារ ប្រសើរជាងអ្នកដែលគេងមិនបានគ្រប់គ្រាន់ ព្រមទាំងអាចធ្វើឲ្យពួកគេ មានសុខភាពល្អប្រសើរឡើង។

ជាមួយគ្នានេះដែរ ការសិក្សាមួយចំនួនបានបង្ហាញថា យុវវ័យមួយចំនួនត្រូវការគេង ៧ម៉ោងក្នុងមួយយប់ ក្នុងខណៈពេលដែលអ្នកខ្លះទៀតគេង ៩ម៉ោងក្នុងមួយយប់។ ចំណែកឯកុមារវិញត្រូវការគេង ៩ម៉ោងទើបជាការប្រសើរ។

Most Popular

To Top