The Sun ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានត្រៀមកុងត្រាថ្មីរួចទៅហើយ សម្រាប់គ្រូបង្វឹកអេស្បាញ លោក Mikel Arteta ជាមួយនឹងប្រាក់កម្រៃថ្មី ដែលកើនឡើង ជាងមុនប្រមាណជា ៨,៣លានផោន ក្នុងមួយឆ្នាំ។
កុងត្រារបស់លោក Arteta នឹងអាចធ្វើការបន្តបន្ថែមទៀត នៅក្នុងរដូវក្តៅខាងមុខនេះ ខណៈដែលកុងត្រាចាស់ ដែលមានសុពលភាព១៦ខែរបស់គាត់ លើកមុនបានឈានចូលមកដល់ ទីបញ្ចប់ទៅហើយ ជាមួយនឹង Emirates។
ម្ចាស់ក្លឹបលោក Stan Kroenke បានបង្ហាញពីបំណងចង់បន្ត ធ្វើការជាមួយនឹងលោក Arteta នៅឡើយហើយជឿជាក់ថា កុងត្រាថ្មីនឹងមានរយៈពេល យ៉ាងហោចណាស់៣ឆ្នាំ ដែលអាចមានទំហំសរុប ប្រមាណជា ២៥លានផោន ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេមើលឃើញដែរថា ប្រាក់កម្រៃរបស់លោក Arteta គឺនៅមានកម្រិតទាបជាងគ្រូបង្វឹក ជាងពាក់កណ្តាលផ្សេងទៀត ដែលកំពុងធ្វើការនៅលីគកំពូលអង់គ្លេស ដូចគ្នានៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី