កីឡា

ប៉ូលីស Manchester ទឹកប្រាក់រាប់លាន ជូនជនរងគ្រោះ នៃការបោកប្រាស់ រូបិយបណ្ណសកល បន្ទាប់ពីរឹបអូសយកសញ្ញាសម្ងាត់ពីជនសង្ស័យ

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ទឹកប្រាក់ ជាង ៤ លានផោន ត្រូវបានប្រគល់ ជូនជនរងគ្រោះ នៃការបោកប្រាស់រូបិយបណ្ណ សកល “Cryptocurrency” បន្ទាប់ពីមន្ត្រី ជំនាញនៅទីក្រុង Manchester បានធ្វើសកម្មភាព ស៊ើបការណ៍ ដើម្បីតាមចាប់ជន សង្ស័យ២នាក់ ហើយប៉ូលីស និយាយថា ៧ លានផោន មិនទាន់ត្រូវបានទាមទារនៅឡើយ ។

បុរសអាយុ ២៣ ឆ្នាំ និងស្ត្រីអាយុ ២៥ ឆ្នាំម្នាក់ត្រូវបាន ចាប់ខ្លួនពីបទក្លែងបន្លំ និងបទល្មើសលាងលុយ កខ្វក់បន្ទាប់ពីប៉ូលីស Greater Manchester (GMP) បានទទួលព័ត៌មានថា អ្នកដែលដំណើរការគម្រោងនេះ បានស្ថិតនៅក្នុងទីក្រុងក្នុងរយៈពេលកំណត់ ។ ករណីនេះ គឺជាសមិទ្ធិផលដ៏កម្រមួយ សម្រាប់ការអនុវត្តច្បាប់ ក្នុងការប្រគល់មូលនិធិរូបិយប័ណ្ណគ្រីបតូ ដល់ជនរងគ្រោះត្រូវបានបោកបញ្ឆោត ដោយការបោក ប្រាស់អន្តរជាតិ ។

ជនរងគ្រោះទាំង ១៥0 នាក់បានចេញមុខ មកស្នើសុំប្រគល់ទ្រព្យសម្បត្តិ របស់ពួកគេវិញ ក្នុងនោះ ២៣ នាក់ត្រូវបានផ្ទៀងផ្ទាត់ និងទទួលបានប្រាក់មកវិញ។ ១២៧ នាក់ ផ្សេងទៀត នៅតែកំពុងត្រូវបានស៊ើបអង្កេត ដោយកម្លាំង និងដៃគូមកពីជុំវិញពិភពលោក ហើយជនរងគ្រោះជាច្រើនទៀត ត្រូវបានលើកទឹកចិត្ត ឲ្យចេញមក ៕
ដោយ៖លី ភីលីព

Most Popular

To Top