សុខភាព និង ផ្លូវភេទ

វិធីងាយៗ ក្នុងការព្យាបាលអាការៈ ឈឺក្បាលធេងធោង

វាជាការងាយស្រួល ក្នុងការទៅចូលរួម នៅក្នុងកម្មវិធីជប់លៀង និង បង្កើតបាននូវភាពរីករាយ ជាមួយនឹងការ ផឹកស្រាពេញមួយយប់នោះ ។

ហើយនៅពេលដែលអ្នក ត្រលប់មកផ្ទះវិញ នោះអ្នកនឹង មានអារម្មណ៍ថាអស់កម្លាំង និង ងងុយគេងជាខ្លាំង ។

ប៉ុន្តែ នៅក្នុងព្រឹកស្អែក អ្នកនឹងប្រាកដជាមាន អារម្មណ៍ថាឈឺក្បាល និង ភា្លមៗនោះ ចាប់ផ្តើមនឹងចង់ក្អួត និង ដឹងខ្លួនថា អ្នកមានអាការៈវិលមុខ និង ធេងធោងជាខ្លាំង។

ខាងក្រោមនេះ គឺជាវិធី៥យ៉ាង ដែលអាចជួយអ្នក ក្នុងសម្រាលនូវបញ្ហានេះបាន ៖

១.សារធាតុរាវ
កត្តាមួយដ៏ចំបង ដែលធ្វើអោយអ្នកមានអាការៈ ឈឺក្បាលធេងធោងនេះគឺ ដោយសារតែអ្នកខ្វះ ជាតិទឹក។

ដូច្នេះ វាមានចំណុចយ៉ាងជាក់លាក់ថា អ្នកត្រូវតែបង្គ្រប់ជាតិទឹក ដល់រាងកាយវិញ ដោយការ ផឹកទឹកអោយបានច្រើន។ ទឹកនឹងអាចជួយ យកនូវសារជាតិអាល់កុល ចេញពីក្នុងខ្លួនអ្នក។

ការទទួលទាននូវ ទឹកដោះគោក្រឡុកជាមួយផ្លែចេក និង ទឹកដូង ក៏ផ្តល់អត្ថប្រយោជន៍បានផងដែរ តាម ដែលពួកវា មានផ្ទុកនូវសមាសធាតុរ៉ែសំខាន់ៗ ដែលអាចជួយបង្គ្រប់ជាតិទឹក ដល់រាងកាយអ្នកវិញបាន។

២.ស៊ុកកូឡា
ផ្នែកដ៏ល្អប្រសើរបំផុត ក្នុងការព្យាបាលនូវ ការឈឺចាប់ដែលកើតមានបន្ទាប់ពី កម្មវិធីជប់លៀង ត្រូវបានបញ្ចប់នោះគឺ អ្នកអាចទទួលទាន និង ផឹកនូវ អាហារដ៏ល្អៗមួយចំនួន។

ជាការពិត ស៊ុកកូឡា គឺពិតជា ផ្តល់នូវភាពអស្ចារ្យសម្រាប់អ្នក។ អ្នកគ្រាន់តែ ទុកនូវការគិតពីការ បង្កើនកាឡូរីមួយផ្នែកសិន និង ចាប់ផ្តើមសង្គ្រោះរាងកាយ អ្នកពីបញ្ហានេះវិញ ដោយការទទួលទាននូវស៊ុកកូឡា ។

៣.ចូលសម្រាក
ការគេង គឺជាវិធីដ៏ល្អបំផុត ក្នុងការយកឈ្នះនូវ បញ្ហានៃការធេងធោងនេះបាន។ អ្នកត្រូវគេង អោយបាន ពីរបីម៉ោងបន្ថែមទៀត នោះអ្នកនឹងមានអារម្មណ៍ កាន់តែល្អប្រសើរឡើង ។

៤.ធ្វើការហាត់ប្រាណ
ប្រសិនបើការហាត់ប្រាណ មិនមែនជាអ្វីដែលចម្លែក ចំពោះអ្នកនោះទេ នោះវានឹង ពិតជាអស្ចារ្យពិសេសសម្រាប់អ្នក។

អ្នកត្រូវតែគិតថា តើអាការៈធេងធោង និង លំហាត់ប្រាណ តើខ្លួនប្រាណអ្នក នឹងអាចទទួលយកមួយណាបាន? លំហាត់ប្រាណ គឺនឹងអាចជួយ ធ្វើអោយប្រព័ន្ធភាពសាំអ្នករឹងមាំ និង ជាលទ្ធផលមកវិញ វាធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ។

៥. ចៀសវាងការផឹកកាហ្វេ
មានមនុស្សជាច្រើន យល់ច្រឡំថា ការផឹកកាហ្វេគឺអាចជួយដោះស្រាយនូវ អាការៈឈឺក្បាលធេង ធោងនេះបាន។

ជាការពិត អ្នកដែលមានអាការៈវិលមុខអស់កម្លាំង អាចនឹងបាត់នូវ បញ្ហាស្នូរងូងៗ នៅក្នុងក្បាល បន្ទាប់ពីពួកគេបាន ផឹកកាហ្វេខ្មៅខ្លាំងមួយកែវ។

ប៉ុន្តែសារជាតិកាហ្វេអ៊ីន នឹងមានឥទ្ធិពល ត្រលប់បញ្ច្រាសមកវិញ ដោយសារតែវា នឹងធ្វើអោយរាងកាយបាត់បង់ជាតិទឹក។ ដូច្នេះ អ្នកត្រូវតែ បញ្ឈប់នូវ ការទទួលទានវា នៅពេលដែលអ្នក មានអាការៈបែបនេះ ។

ការទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ក្នុងកម្មវិធីជប់លៀងផឹកស្រាបៀរ គឺជាអ្វីដែលយើងម្នាក់ៗ តែងតែចង់បាន ប៉ុន្តែអាការៈ ឈឺក្បាលធេងធោង គឺជាផលរំខាន ដែលអ្នកត្រូវតែដោះស្រាយជាមួយវា។

ដូច្នេះ រាល់ពេលណា ដែលអ្នកជួបបញ្ហាបែបនេះ នោះចូរប្រាកដថាអ្នកបានអនុវត្ត នូវគន្លឹះដូចដែលបាន រៀបរាប់ពីខាងលើ ។ ប៉ុន្តែ វិធីដ៏ប្រសើរបំផុត ក្នុងការព្យាបាលវា នោះគឺ អ្នកត្រូវតែចៀសវាង នូវការប្រឈមនឹងវា។

Most Popular

To Top