ក្លឹប Manchester United បានសម្រេចដកសិទ្ធិក្នុងការឧបត្ថម្ភ ពីក្រុមហ៊ុនជើងហោះ Aeroflot ដែលជាក្រុមហ៊ុនជើងហោះហើរដ៏ធំមួយរបស់ប្រទេសរុស្ស៊ី។
Man Utd បានចេញសេចក្ដីប្រកាសជាផ្លូវការថា ដោយបញ្ហារឿងរ៉ាវទាក់ទងនឹងអ៊ុយក្រែន ក៏បានសម្រេចចិត្តបញ្ចប់សិទ្ធក្នុងការឧបត្ថម្ភពីក្រុមហ៊ុនជើងហោះហើរនេះជាមួយនឹងក្លឹបតែម្ដង។
ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែននេះ ក្លឹប Man Utd បានសម្ដែងនូវការចូលរួមរំលែកការព្រួយបារម្ភទៅដល់អ្នកគាំទ្រនៅលើពិភពលោកទាំងអស់ និងចូលរួមរំលែកទុក្ខទៅដល់អ្នកដែលបានប៉ះពាល់ដោយសារបញ្ហានេះ៕
ប្រភព៖ sabay