ព្រឹត្តិការណ៍

ប្រធានាធិបតីវ័យ ៧៤ឆ្នាំរបស់ហ្វីលីពីន ឌូទ័រតេ៖ ខ្ញុំនឹងឈប់ជិះម៉ូតូ ពេលណាដែលខ្ញុំស្លាប់

ម៉ានីល៖ ទោះបីជាមានប្រវត្តិបញ្ហាសុខភាពដែលបណ្តាលមកពីការដួលម៉ូតូក៏ដោយ ក៏លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទ័រតេ មានប្រសាសន៍ថា លោកនឹងមិនឈប់ជិះម៉ូតូនោះទេ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ “Unang Hirit” លោកប្រធានាធិបតីត្រូវបានគេចោទសួរនៅពេលណាដែលគាត់នឹងឈប់ជិះម៉ូតូ ។ គាត់បានឆ្លើយតបថា «នៅពេលខ្ញុំស្លាប់»។

លោក ឌូទ័រតេ បាននិយាយនៅក្នុងបទសម្ភាសន៍តាមខ្សែអាត់ដែលចាក់ផ្សាយនៅព្រឹកថ្ងៃអង្គារនេះ «ខ្ញុំនឹងមិនឈប់ជិះម៉ូតូនោះទេ ប្រសិនបើខ្ញុំនៅតែធ្វើបាន ខ្ញុំនឹងធ្វើឱ្យល្អដូច ដល់ថ្ងៃស្លាប់»។

សូមជម្រាបថា លោក ឌូទ័រតេ ប្រធានាធិបតីហ្វីលីពីន បានកាត់បន្ថយរយៈពេលធ្វើទស្សនកិច្ចទៅប្រទេសជប៉ុន នៅខែតុលារបស់គាត់ ដោយសារតែការឈឺចាប់ដែលមិនអាចទ្រទ្រង់បាននៅលើខ្នង បន្ទាប់ពីលោកបានដួលម៉ូតូ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top