កីឡា

NYCFC បំបែកកំណត់ត្រា ចុះកុងត្រាកីឡាករអាជីព មានវ័យទើបតែ១៤ឆ្នាំ

ក្លឹប New York City FC បានប្រកាសកាលពីថ្ងៃចន្ទថា ក្លឹបបានសម្រេចចិត្ត​​​​ ក្នុងការចុះកុងត្រា នាំយកកីឡាករវ័យ​ទើបតែ១៤ឆ្នាំម្នាក់ មានឈ្មោះថា Maximo Carrizo និងបានធ្វើឲ្យកីឡាកររូបនេះ ក្លាយទៅជាកីឡាករ​វ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់លីគអាមេរិក។

កីឡាករ Carrizo បានចុះកុងត្រាដែលមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៧ និងអាចបន្តរយៈពេលមួយឆ្នាំបន្ថែមទៀត ហើយកំណត់ត្រានេះ ត្រូវបានក្លាយទៅជាកំណត់ត្រាថ្មី ក្រោយកីឡាករ Axel Kei ធ្លាប់បានធ្វើម្តងហើយ ជាមួយនឹងក្លឹប Salt Lake ។

គួរឲ្យដឹងដែរថាកន្លងមក Carrizo បានចូលរួមជាមួយនឹង NYCFC ក្នុងឈុតថ្នាលយុវជន តាំងតែពិឆ្នាំ២០១៨មកម្ល៉េះ ហើយទើបតែបានបង្ហាញខ្លួនដំបូង ឲ្យក្លឹបកាលពីរដូវរងាកន្លងទៅនេះ និងក៏មានឈ្មោះ ជាជម្រើសជាតិអាមេរិក ក្រោមអាយុ១៥ឆ្នាំផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top