កីឡា

PSG កំពុងខិតខំ អាចបន្តកុងត្រាថ្មី សម្រាប់ Mbappe

កុងត្រាថ្មីមិនទាន់បានបន្តនៅឡើយ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Mbappe ក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយ ចំពោះអនាគតរបស់ខ្លួន ជាមួយនឹងក្លឹប PSG ឬទៅតាមក្លឹប Real Madrid នៅឡើយដែរ។

យោងតាមការចេញផ្សាយដោយ The Marca បានឲ្យដឹងដែរថា មកដល់ពេលនេះក្លឹប PSG បានកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើការងារធ្វើយ៉ាងណា អាចចរចាកីឡាករ Kylian Mbappe ឲ្យសម្រេចចិត្តចុះកុងត្រាថ្មី ជាមួយនឹងគ្នា។

គួរឲ្យដឹងដែរថា កន្លងខ្សែប្រយុទ្ធរូបនេះ តែងតែបានបង្ហាញបំណង ក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Real Madrid ជាពិសេសនឹងបន្តធ្វើឡើង នៅពេលចប់កុងត្រារបស់ខ្លួន ប៉ុន្តែតែងតែត្រូវបានរារាំងដោយ PSG ជានិច្ចនិងជាច្រើនដងមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top