កីឡា

LA Galaxy មានបំណងចង់ផ្ទេរយក Ramos ពី PSG

The Footmercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មកដល់ពេលនេះ ក្លឹបនៅលីគកំពូលអាមេរិកមួយ កំពុងបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករ ខ្សែការពារជើងចាស់ម្នាក់ របស់អេស្បាញ។

ក្លឹបយក្សអាមេរិក LA Galaxy បានដាក់សំណើររួចទៅហើយ ដើម្បីសុំពិនិត្យស្ថានភាពទូទៅ និងលទ្ធភាពនៃការចរចាគ្នា ជាមួយនឹងភ្នាក់ងារ របស់កីឡាករ Sergio Ramos ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបបារាំង PSG នៅឡើយ។

គួរឲ្យដឹងដែរថា អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid រូបនេះកម្របានបង្ហាញខ្លួន ប្រកួតលេងឲ្យ PSG ណាស់ ក្រោយការផ្ទេរមកបារាំង តាំងតែពីរដូវកាលមុន ហើយជឿជាក់ថា Galaxy នឹងអាចធានាបាននូវកុងត្រា ដែលមិនមានតម្លៃខ្លួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top