បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសរបស់លោក នឹងចាប់ផ្តើម ធ្វើការពិនិត្យ ទៅលើកិច្ចការងាររឹតបន្តឹង ការធ្វើដំណើរ ទាំងឡាយ ដោយកងកម្លាំងកងទ័ពជើងទឹក របស់រុស្សីចូលទៅកាន់សមុទ្រខ្មៅ ហើយក្រោយស្ថានភាព ជម្លោះជាមួយនឹងអ៊ុយក្រែន ហាក់ដូចជាមិនទាន់ធូរ ស្រាលនៅឡើយនោះ។
លោករដ្ឋមន្ត្រីបាន បញ្ជាក់ថា មកដល់ពេលនេះ វាមិនមែនជាការវាយប្រហារ ដោយអាកាសម្តងឬ២ដងនោះឡើយ ។ ស្ថានភាពនៅអ៊ុយក្រែន គឺស្តែងចេញជារូបភាព សង្គ្រាម រួចទៅហើយដូចនេះ យើងនឹង អនុវត្តទៅតាមគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀងកន្លងមក ដោយមានតម្លាភាពបំផុត ជាពិសេសកិច្ចព្រមព្រៀង Montreux Convention ។
គួរឲ្យដឹងដែរថា ក្រោមកិច្ចព្រមព្រៀង Montreux Convention ឆ្នាំ១៩៣៦ ដែលបានចែងថា តួកគីមានសិទ្ធ ក្នុងការបិទច្រកធ្វើដំណើរ ទៅកាន់សមុទ្រខ្មៅ ចំពោះនាវាចម្បាំងរបស់ប្រទេសទាំង ឡាយ ដែលបានធ្វើសកម្មភាព ជាសង្គ្រាមប្រឆាំងទៅនឹងប្រជាជាតិ ណាមួយផ្សេងទៀត។
តែទោះបីជាយ៉ាង ណាក្តីតួកគី ក៏បានបញ្ជាក់ដែរថា ប្រទេសនៅតែបើកច្រកជាធម្មតា មិនអាចបិទទាំងស្រុងនោះឡើយ ហើយនឹងអនុញ្ញាតិ ឲ្យនាវាចម្បាំងទាំងនោះ អាចត្រឡប់ទៅកាន់ទីតាំង មូលដ្ឋានឈរ ជើងរបស់ខ្លួននៅក្នុង ប្រទេសរុស្សីវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី