កំពូលអ្នកប្រដាល់ Oleksandr Usyk របស់អ៊ុយក្រែន បានប្រកាសចូលធ្វើទាហាន និងស្ម័គ្រចិត្តនៅទ័ពជួរមុខទៀត ដើម្បីប្រឆាំងជាមួយកងទ័ពរុស្ស៊ីដែលព្យាយាមរុលមកក្រុងគៀវ ។
បន្ទាប់ពីអ្នកប្រដាល់ និងអ្នកកីឡាជាច្រើន បានសម្រេចចិត្តបោះបង់ក្ដីសុខខ្លួនឯង ដើម្បីចូលធ្វើទ័ពស្រោចស្រង់ ប្រទេសជាតិមក ពេលនេះ Oleksandr Usyk ក៏មិនអាចនៅសុខបានដែរ ។ កាលផ្ទុះសង្គ្រាមដំបូងអ្នកប្រដាល់មិន ដែលចាញ់រូបនេះនៅអង់គ្លេសទេ តែក្រោយពីដឹងថា រុស្ស៊ីវាយសង្គ្រប់លើប្រទេសខ្លួនភ្លាម រូបគេក៏ហោះមកអ៊ុយក្រែនវិញ ដើម្បីចូលរួមប្រយុទ្ធជាមួយ សមមិត្តឯទៀតតែម្ដង ។ Oleksandr នឹងចូលកាន់កាំភ្លើងយន្ដ នៅជួរមុខតែម្ដង ដើម្បីការពារការរុលមកមុខរបស់កងទ័ពរុស្ស៊ី ដែលកំពុងព្យាយាមវាយយកទីក្រុងគៀវ ។
ដោយសារតែប្រជាជនអ៊ុយក្រែន ទាំងចាស់ ទាំងក្មេង ទាំងប្រុស ទាំងស្រី ទាំងអ្នកល្បី និងមិនល្បី សុទ្ធតែស្ម័គ្រចិត្តចូលកាន់កាំភ្លើង ស៊ូរស្លាប់លើសរមភូមិនេះហើយ ទើបបានជាខាងក្រសួងការពារជាតិរុស្ស៊ី ទទួលស្គាល់ថាសង្គ្រាមនេះពិតជាពិបាក ។ ខណៈដែលការខាតបង់វិញ ក៏មានច្រើនផងដែរ គ្រាន់តែពួកគេមិនបង្ហាញតួលេខប៉ុណ្ណោះ ។
តែបើតាមប្រភពពីខាង អ៊ុយក្រែនវិញ បានបញ្ជាក់ថារហូតមកដល់ពេលនេះ ទ័ពរុស្ស៊ីស្លាប់ជាង៥ពាន់នាក់ហើយ យន្ដហោះចម្បាំង ២៩គ្រឿងត្រូវបានធ្លាក់ និងឧទ្ធម្ភាគចក្រប្រយុទ្ធ ២៩គ្រឿង ក៏ត្រូវបាញ់ទម្លាក់ដូចគ្នា ។ ងាកទៅខាងរថគ្រោះវិញ របស់រុស្ស៊ីត្រូវបានបំផ្លាញ ប្រមាណជា១៥១គ្រឿងហើយ ជាមួយរថពាសដែក៨១៦គ្រឿង ត្រូវបានបំផ្លាញ ៕