កីឡា

Roy Keane ​ថា​កីឡាករ Man Utd ​៥​ទៅ​៦​នាក់ ​មិន​សម​បាន​លេង​ទៀត​ទេ​

លោក Roy Keane បាន​និយាយ​ថា​សមាជិក​ក្រុម Manchester United ​ដែល​ប្រកួត​ទល់ Manchester City ​នៅ​យប់មិញ ច្រើន​នាក់​ណាស់ ដែល​មិន​សម​បាន​ចូល​លេង​នោះ​ទេ ជាមួយ​សមត្ថភាព​នៅ​ស្ទើរ​របស់​ពួកគេ។

ជំនួប Manchester Derby ​នៅ​យប់មិញ ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល Man City ​យក​ឈ្នះ​លើ​ក្រុម Man Utd ​ដល់​ទៅ ៤-១ ​ឯ​ណោះ។ ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ ​គ្រប​ទៅ​លើ​ក្រុម​ភ្ញៀវ​មិន​ឱ្យ​ដក​ដង្ហើម​បាន​ស្រួល​នោះ​ទេ ពេញ​៩០​នាទី។ ការ​លេង​អន់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ Keane ​អតីត​កីឡាករ Man Utd ​ម្នាក់​ដែរ ​បាន​រិះគន់​ទៅ​លើ​កីឡាករ​របស់​ក្រុម​លោក Ralf Rangnick ​ខ្លាំង​មែនទែន។

​លោក ​បានអះអាង​ថា​៖ “៥​ទៅ​៦​នាក់​មិន​គួរ​បាន​លេង​ឱ្យ United ​ម្ដង​ទៀត​ទេ ​ហើយ​យើង​គួរ​តែ​ប្រាប់​គាត់​ឱ្យ​ចាកចេញ​ទៅ។ រឿង​អាក្រក់​បំផុត​ដែល​យើង​អាច​និយាយ​បាន នោះ​គឺ​ពួកគេ​ឆាប់​បោះបង់​ចោល​ពេក។ កីឡាករ​ដែល​លេង​ឆាប់​បោះបង់​ទំនុក​ចិត្ត គឺ​ជា​រឿង​មិន​គួរ​ឱ្យ​លើក​លែង​នោះ​ទេ។ ពួកគេ​ហាក់​មិន​ចេះ​លាក់​អារម្មណ៍​បន្ដិច​ឡើយ”​៕ Source: Sabay

Most Popular

To Top